បន្ទាប់ពីចុះត្រួតពិនិត្យ  លោកឧត្តមសេនីយ៍ទោ Truong Thien To បានស្នើឲ្យគណៈកម្មាធិការបក្ស និងមេបញ្ជាការអង្គភាពនានាអនុវត្តបានល្អនូវការ ហ្វឹកហ្វឺន  ត្រៀមប្រយុទ្ធក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ 

ទន្ទឹមនឹងនោះ ធ្វើបានល្អក្នុងការសម្របសម្រួលរវាងកងទ័ព នគរបាល និងកងទ័ពការពារព្រំដែន ក្ដាប់ជាប់ស្ថានភាពតំបន់ ដោះស្រាយស្ថានការណ៍ ជាពិសេសនៅតាមព្រំដែន និងតំបន់ជនជាតិភាគតិច។ ដោះស្រាយទាន់ពេល និងផ្ដល់របបគ្រប់គ្រាន់សម្រាប់យុទ្ធជនបញ្ចប់កាតព្វកិច្ចយោធា។  រៀបចំការប្រគល់និងទទួលកងទ័ព និងហ្វឹកហ្វឺនយោធាឆ្នាំ២០២៥ ជាមួយនឹងស្មារតីប្រកួតប្រជែង  បង្កើតស្នាដៃនានាដើម្បីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ (៣០ មេសា ១៩៧៥ / ៣០ មេសា ២០២៥)។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Truong Thien To ប្រគល់អំណោយឆ្នាំថ្មី របស់គណៈកម្មាធិការបក្សយោធាមជ្ឈិម  និងក្រសួងការពារប្រទេស ជូនដល់បញ្ជាការដ្ឋានយោធាខេត្ត Dak Lak

យកចិត្ដទុកដាក់ដល់កម្មាភិបាលនិងយុទ្ធជនឲ្យទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីក្នុងក្ដីសប្បាយរីករាយ  សុវត្ថិភាព ស្របតាមប្រពៃណី និងទំនៀមទម្លាប់របស់ប្រទេស​ជាតិ ។ ទន្ទឹមនឹងនោះ សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ថែទាំប្រជាពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រជាជនជាតិភាគតិច និងអ្នកទទួលរបបឧបត្ថម្ភគោលនយោបាយនៅមូលដ្ឋានទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មី ២០២៥ យ៉ាងពេញលេញទាំងសំភារៈនិងស្មារតី។ 

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ Truong Thien To បានជូនពរឆ្នាំថ្មី និងជូនអំណោយឆ្នាំថ្មីរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសជូនដល់កម្មាភិបាលនិងយុទ្ធជននៃអង្គភាពនានា។ 

* នារសៀលថ្ងៃដដែល គណៈប្រតិភូគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Truong Thien To  បានអញ្ជើញចុះត្រួតពិនិត្យ និងជូនពរឆ្នាំថ្មីដល់អង្គភាពកងទ័ពមួយចំនួនដែលឈរជើងនៅខេត្ត Gia Lai៖ កងពលធំលេខ៣៤; កងពលធំលេខ ៣២០ (អង្គទ័ព​លេខ៣៤); កងពលតូចលេខ ១៣២ (អង្គភាពវិទ្យុទាក់ទង); បញ្ជាការដ្ឋានយោធាខេត្ត , បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តខេត្ដ Gia Lai; ប៉ុស្តិ៍ការពារព្រំដែន Ia Nan (បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Gia Lai);  ទីភ្នាក់ងារប្រចាំការនៃកាសែតកងទ័ពប្រជាជននៅខេត្ដ Gia Lai… ៕

បកប្រែដោយ Pham Diep