ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាមចុះពិនិត្យការត្រៀមរៀបចំសម្រាប់ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិន
កប.អនឡាញ - នារសៀលថ្ងៃទី១៣ ខែមករា ក្រុមបេសកកម្មក្រសួងការពារប្រទេសដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញចុះពិនិត្យការត្រៀមរៀបចំសម្រាប់ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី៩ នៅខេត្ត Lang Son ភាគខាងជើងវៀតណាម។
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានចុះពិនិត្យការត្រៀមរៀបចំនៅទីតាំងមួយចំនួនដែលប្រព្រឹត្តទៅសកម្មភាពក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យ និងលើកទឹកចិត្ត ផ្តល់អំណោយដល់កងកម្លាំងបំពេញភារកិច្ច។
|
|
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងក្រុមបេសកកម្ម ចុះពិនិត្យទីតាំងមួយចំនួននៅច្រកទ្វារព្រំដែនអន្តរជាតិ Huu Nghi |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា ឆ្នាំ២០២៥ គឺជាឆ្នាំដែលវៀតណាម និងចិននឹងប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី១៨ ខែមករា ឆ្នាំ១៩៥០ / ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥)។ ដូច្នេះ ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិនលើកទី៩ កាន់តែមានសារៈសំខាន់សម្រាប់ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ក៏ដូចជាកងកម្លាំងការពារព្រំដែន អាជ្ញាធរមូលដ្ឋាន និងប្រជាជននៅតំបន់ព្រំដែនរវាងវៀតណាម-ចិន។
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឱ្យស្ថាប័ន និងអង្គភាពពាក់ព័ន្ធបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ សហការយ៉ាងជិតស្និទ្ធ និងជម្រុញការត្រៀមរៀបចំ ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ដើម្បីបន្តរៀបចំផែនការនៃកម្មវិធី។ ទន្ទឹមនឹងនោះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ក៏បានសង្កត់ធ្ងន់លើការធានាសុខាភិបាល សន្តិសុខ និងសុវត្ថិភាពជាដាច់ខាតសម្រាប់ប្រជាជន និងមធ្យោបាយដែលចូលរួមកម្មវិធី៕
បកប្រែដោយ Thuy Anh