leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Vo Minh Luong បានអញ្ជើញចូលរួម និងផ្តល់អនុសាសន៍ដឹកនាំដល់កិច្ចប្រជុំគណៈកម្មាធិការបក្សអង្គភាពទ័ពលេខ១៦

ថ្លែងនៅកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក Vo Minh Luong បានទទួលស្គាល់ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលអង្គភាពសម្រេចបាន; ស្នើគណៈកម្មាធិការបក្សនៃអង្គភាពទ័ពលេខ ១៦ បន្តអនុវត្តយ៉ាងខ្លាំងក្លា ស៊ីសង្វាក់គ្នា មានភាពបត់បែន និងអនុវត្តដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកំពស់គុណភាពនៃការកសាងអង្គភាពទ័ពដ៏រឹងមាំលើគ្រប់ជ្រុងជ្រោយ និងជាគំរូល្អ បង្កើតការផ្លាស់ប្តូររឹងមាំក្នុងការកសាងរបៀបរៀបរយ ការគោរពវិន័យ កំណែទម្រង់រដ្ឋបាលយោធា និងការធ្វើបរិវត្តកម្មឌីជីថល។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

ពង្រឹងការអប់រំផ្នែកនយោបាយ ព័ត៍មាន តំរង់ទិសសតិអារម្មណ៍ បង្កើតការស្រុះចិត្តគំនិតខ្ពស់ និងឯកភាពក្នុងចំណោមគណៈកម្មាធិការបក្ស មេបញ្ជាការ កម្មាភិបាល យុទ្ធជន និងពលករ។ រួបរួមគ្នា និងមានភាពម្ចាស់ការក្នុងការជំនះការលំបាក ត្រៀមខ្លួនទទួលយក និងបំពេញរាល់កិច្ចការដែលបានប្រគល់ឲ្យ។ អនុវត្តគោលនយោបាយ និងចលនាមហាជនឱ្យបានល្អ; ចូលរួមកសាងមូលដ្ឋាននយោបាយនៅតំបន់ឲ្យបានរឹងមាំ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ និងសង្គម រក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមក្នុងតំបន់ ព្រមទាំងពង្រឹងចំណងសាមគ្គីភាពរវាងកងទ័ពនិងប្រជាជន សាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជា។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Vo Minh Luong​ជូនអំណោយ និងជូនពរឆ្នាំថ្មី ដល់កម្មាភិបាល យុទ្ធជន ពលករ នៃអង្គភាពទ័ពលេខ១៦

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Vo Minh Luong និងគណៈប្រតិភូបានអុជធូបនៅវិមានអនុស្សាវរីយ៍លោកប្រធានហូជីមិញ; ជូនអំណោយ និងជូនពរឆ្នាំថ្មី ដល់កម្មាភិបាល យុទ្ធជន ពលករ នៃអង្គភាពទ័ពលេខ១៦

បកប្រែដោយ Duy Hoan