leftcenterrightdel
 
leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីរុស្ស៊ី

នារសៀលថ្ងៃទី ១៤ មករា នៅវិមានប្រធានរដ្ឋ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Vladimirovich Mishustin ដែលមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ ១៥ មករា។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី Mikhail Vladimirovich Mishustin មកវៀតណាម។ លោកក៏ជាភ្ញៀវបរទេសជាន់ខ្ពស់ដំបូងគេដែលមកទស្សនកិច្ចនៅវៀតណាមជាផ្លូវការក្នុងឆ្នាំនេះដែរ។

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច នាយករដ្ឋមន្ត្រីទាំងពីរបានធ្វើដំណើរទៅកាន់ទីស្នាក់ការរដ្ឋាភិបាលដើម្បីទស្សនាការតាំងពិព័រណ៍រូបថតអំពីទឹកដី មនុស្ស និង ទំនាក់ទំនងល្អប្រសើររវាងវៀតណាម និងសហព័ន្ធរុស្ស៊ី។ បន្ទាប់មក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកនាយករដ្ឋមន្ត្រី Mikhail Vladimirovich Mishustin បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរជួបពិភាក្សាការងារទ្វេភាគី៕

តាម vovworld.vn