ក្នុងឱកាសនេះ លោកប្រធានរដ្ឋ Luong Cuong បានផ្ញើលិខិតជូនពរចំពោះសមាគមមិត្តភាពវៀតណាម-ឡាវ។  លោកប្រធានរដ្ឋ បានកោតសរសើរ និងអបអរសាទរចំពោះសមិទ្ធិផលនានាដែលសមាគមសម្រេចបាននាពេលកន្លងមក ហើយជឿជាក់ថា នាពេលខាងមុខ សមាគមមិត្តភាពវៀតណាម-ឡាវនឹងសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសសមាគមមិត្តភាពឡាវ-វៀតណាម បន្តផ្សព្វផ្សាយអំពីទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវដល់យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ និងរៀបចំសកម្មភាពជាក់ស្តែង ប្រសិទ្ធភាព និងមានអត្ថន័យក្នុងឱកាសអបអរសាទរព្រឹត្ដិការណ៍សំខាន់ៗនៃប្រទេសទាំងពីរក្នុងឆ្នាំ ២០២៥ រួមចំណែកលើកកម្ពស់ទំនាក់ទំនងវៀតណាម-ឡាវ។

leftcenterrightdel
លោក Do Van Chien ថ្លែងក្នុងជំនួបសំណេះសំណាល

ក្នុងជំនួបនេះ លោក Do Van Chien សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានអះអាងថា៖ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងទៅ សមាគមមិត្តភាពវៀតណាម-ឡាវ មានការអភិវឌ្ឍន៍ថ្មីៗទាំងទំហំនិងអង្គការនៅតាមខេត្ត ក្រុង ជាពិសេសខេត្តជាប់ព្រំដែនវៀតណាម-ឡាវ។ សកម្មភាពរបស់សមាគមកាន់តែមានភាពសម្បូរបែប ស៊ីជម្រៅ និងរីកសាយភាយក្នុងសង្គម ជាពិសេសការផ្សព្វផ្សាយ និងអប់រំប្រពៃណីដល់ជំនាន់ក្រោយ។ រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ ឡាវ និងវៀតណាមរីកចម្រើនជារៀងរហូត។

leftcenterrightdel
 
leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមជំនួបសំណេះសំណាល
leftcenterrightdel
លោក Phan Anh Son ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមបំពាក់គ្រឿងអនុស្សាវរីយ៍ “ដើម្បីសន្តិភាព និងមិត្តភាពរវាងប្រទេសឡាវ និងវៀតណាម”ជូនសមាជិកសមាគមមិត្តភាពវៀតណាម-ឡាវ។ 

* ដើម្បីលើកសរសើរ និងកត់សម្គាល់ការរួមចំណែករបស់កម្មាភិបាល និងសមាជិកសមាគមមិត្តភាពវៀតណាម - ឡាវ សម្ព័ន្ធអង្គការមិត្តភាពវៀតណាមបាន បំពាក់គ្រឿងអនុស្សាវរីយ៍ “ដើម្បីសន្តិភាព និងមិត្តភាពរវាងប្រទេសឡាវ និងវៀតណាម”  ជូនសមាជិកចំនួន ១៤ រូប នៃសមាគមមិត្តភាពវៀតណាម-ឡាវ។  ទន្ទឹងនិងនោះ សមាគមមិត្តភាពវៀតណាម-ឡាវ ក៏បានប្រគល់ប័ណ្ណសរសើរដល់អង្គភាពចំនួន ២០ និងបុគ្គល ៩ នាក់ ដែលមានស្នាដៃល្អនាពេលកន្លងមក។

គួររំលឹកថា នាថ្ងៃដដែល សមាគមមិត្តភាពវៀតណាម - ឡាវបានរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី ២ អាណត្តិ V ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ ២០២៥៕

បកប្រែដោយ Thanh Cong