leftcenterrightdel
ពានរង្វាន់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិវៀតណាមឆ្នាំ ២០២៥   នឹងឆ្លងកាត់ផ្លូវដ៏ស្រស់ស្អាតបំផុតនៃទីក្រុងហាណូយដើម្បីស្វាគមន៍ឆ្នាំថ្មី ២០២៥ 

នារសៀលថ្ងៃទី២៧ ខែធ្នូ គណៈកម្មាធិការរៀបចំកម្មវិធី “ស្វាគមន៍ឆ្នាំថ្មី ២០២៥” បានប្រកាសកម្មវិធីវប្បធម៌និងកីឡាពិសេសដែលនឹងប្រព្រឹត្តទៅនៅបឹង Hoan Kiem និងបឹង Thien Quang នៃទីក្រុងហាណូយ។ ពិសេសគឺព្រឹត្តិការណ៍តន្ត្រី "Herbalife Countdown Party 2025 " និងពានរង្វាន់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិវៀតណាមឆ្នាំ ២០២៥”។

ចំណុចលេចធ្លោនៃកម្មវិធីគឺពានរង្វាន់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិវៀត ណាមឆ្នាំ ២០២៥ ដែលប្រព្រឹត្តទៅនៅថ្ងៃដំបូងនៃឆ្នាំថ្មី ពោលគឺថ្ងៃទី ១ ខែមករាឆ្នាំ ២០២៥។ មុននោះ សកម្មភាពតាំងពិព័រណ៍នៃពានរង្វាន់បានធ្វើឡើងរយៈពេលពីរថ្ងៃគឺថ្ងៃទី ២៩ ខែធ្នូ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ នៅបឹង Hoan Kiem។ នៅក្នុងក្របខ័ណ្ឌនៃកម្មវិធី ព្រឹត្តិការណ៍តន្ត្រីរាប់ថយក្រោយជាមួយនឹងកម្មវិធីជប់លៀងពន្លឺភ្លើងដើម្បីស្វាគមន៍ឆ្នាំថ្មី និងអបអរសាទរពានរង្វាន់ដែលមានឈ្មោះថា "Herbalife Countdown Party 2025 " នឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៨ និង១៥នាទី យប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ រហូតដល់ម៉ោង ០:២០នាទី ព្រឹកថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២៥។ កម្មវិធីនេះនៅតែបន្តអមដោយក្រុមហ៊ុន Herbalife ជាអ្នកឧបត្ថម្ភផ្លូវការ៕

តាម​ vovworld.vn