តាមនោះ លោកវរសេនីយ៍ត្រី Hoang Dinh Cong ត្រូវបានចាត់ចែងដើម្បីជំនួសលោកអនុសេនីយ៍ឯក Le Khuong Duy ក្នុងនាមជានាយទាហានសេនាធិការផ្នែកសំណង់ស្រាលនៅស្ថានបេសកកម្ម UNISFA។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phung Si Tan ប្រគល់សេចក្តីសម្រេចរបស់ប្រធានរដ្ឋដល់លោកវរសេនីយ៍ត្រី Hoang Dinh Cong

ថ្លែងក្នុងពិធី លោកឧត្តមសេនីយ៍ឯក Phung Si Tan បានស្នើឱ្យលោកវរសេនីយ៍ត្រី Hoang Dinh Cong អនុវត្តយ៉ាងម៉ឹងមាត់នូវទស្សនៈ និងគោលនយោបាយការបរទេសរបស់បក្ស រដ្ឋ និងកងទ័ព គោរពវិន័យកងទ័ព បទប្បញ្ញត្តិរបស់អង្គការសហប្រជាជាតិ ច្បាប់របស់ប្រទេសម្ចាស់ផ្ទះ និងការណែនាំពីស្ថាប័នពាក់ព័ន្ធនិងនាយកដ្ឋានរក្សាសន្ដិភាពវៀតណាម។

ដោយសង្កត់ធ្ងន់ថា លោកវរសេនីយ៍ត្រី Hoang Dinh Cong ត្រៀមចេញទៅបំពេញបេសកកម្មក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល លោកឧត្តមសេនីយ៍ឯក Phung Si Tan បានស្នើឲ្យលោកវរសេនីយ៍ត្រី Hoang Dinh Cong ពង្រីកប្រពៃណីរបស់កងទ័ព កម្លាំងមួកខៀវរបស់វៀតណាម បង្ហាញភាពក្លាហាននិងសមត្ថភាព រីកសាយភាយរូបភាពដ៏ល្អរបស់ទឹកដី និងមនុស្សវៀតណាម និងកងទ័ពប្រជាជនវៀតណាមលើឆាកអន្តរជាតិ ហើយធានាសុវត្ថិភាពជាដាច់ខាតអំពីអាយុជីវិត និងឧបករណ៍។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phung Si Tan និងប្រតិភូបានអបអរសាទរលោកវរសេនីយ៍ត្រី Hoang Dinh Cong

ម៉្យាងវិញទៀត លោកឧត្តមសេនីយ៍ឯក Phung Si Tan បានបញ្ជាឱ្យនាយកដ្ឋានរក្សាសន្ដិភាពវៀតណាម បន្តពង្រឹងការជ្រើសរើសបុគ្គលិក និងរៀបចំកងកម្លាំងជំនួសសម្រាប់ឆ្នាំបន្តបន្ទាប់ ដោយធានាបទដ្ឋានដើម្បីជ្រើសរើសនាយទាហានមានលក្ខណៈសម្បត្តិនិងសមត្ថភាពគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការការងារ; ស្រាវជ្រាវលទ្ធភាពនៃការដាក់ពង្រាយកម្លាំងទៅបំពេញបេសកកម្មនៅស្ថានបេសកកម្ម៕

បកប្រែដោយ Pham Diep