ក្រសួងការពារប្រទេសវៀតណាមបូកសរុបលទ្ធផលការងារសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិឆ្នាំ២០២៤
កប.អនឡាញ - នាព្រឹកថ្ងៃទី ២៧ ខែធ្នូ ក្រសួងការពារប្រទេសបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ ឆ្នាំ ២០២៤ និងដាក់ចេញទិសដៅ និងភារកិច្ចសំខាន់ៗសម្រាប់ឆ្នាំ២០២៥។
កិច្ចប្រជុំបានប្រព្រឹត្តទៅតាមទម្រង់ផ្ទាល់ និងតាមអ៊ីនធឺណិតនៅ ២២ ទីតាំងក្នុងកងទ័ពទាំងមូល ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម។
ក្នុងឆ្នាំ ២០២៤ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីរវាងវៀតណាម និងប្រទេសនានាបន្តត្រូវបានពង្រឹងនិងពង្រីក ហើយសម្រេចបានលទ្ធផលជាក់ស្តែង ជាពិសេសជាមួយប្រទេសជិតខាងនិងដៃគូសំខាន់ៗ រួមចំណែកដល់ការកសាងទំនុកចិត្ត រក្សាទំនាក់ទំនងមិត្តភាពជាមួយប្រទេសនានា និងរក្សាបរិយាកាសសន្តិភាពសម្រាប់ការអភិវឌ្ឍជាតិ និងបង្កើនសក្តានុពលការពារជាតិ។
|
|
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អញ្ជើញជាអធិបតីនៃកិច្ចប្រជុំ |
ក្នុងនោះ ទំនាក់ទំនងការទូតតាមព្រំដែននៅតែជាចំណុចភ្លឺ និងសម្រេចបាននូវប្រសិទ្ធភាពខ្ពស់ រួមចំណែកអនុវត្តជាក់ស្តែងក្នុងការពង្រឹងទំនាក់ទំនងការពារជាតិ សាមគ្គីភាព មិត្តភាព និងទំនុកចិត្តជាមួយប្រទេសជិតខាង។ កិច្ចសហប្រតិបត្តិការសន្តិសុខនៅដែនសមុទ្រ និងដែនអាកាសដែលត្រូវបានដាក់ពង្រាយយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពដោយកងទ័ពជើងទឹក កងឆ្មាំសមុទ្រ និងកងទ័ពអាកាសវៀតណាម។ កិច្ចសហប្រតិបត្តិការក្នុងការជំនះផលវិបាកនៃសង្រ្គាម ការបណ្តុះបណ្តាល និងការស្រាវជ្រាវវិទ្យាសាស្ត្រត្រូវបានអនុវត្តតាមផែនទីបង្ហាញផ្លូវ…។
កិច្ចសហប្រតិបត្តិការក្នុងការទូតការពារជាតិពហុភាគីបន្តបានអនុវត្ដប្រកបដោយប្រសិទ្ធភាព រួមចំណែកពង្រឹងសាមគ្គីភាពក្នុងសហគមន៍អាស៊ាន។ ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងទៀត; ចាប់យកទស្សនៈរបស់ប្រទេសនានា និងការពារផលប្រយោជន៍ស្របច្បាប់របស់វៀតណាមនៅវេទិកាពហុភាគី។ ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ក្នុងនោះកងទ័ពប្រជាជនវៀតណាមបានបញ្ជូននាយទាហានចំនួន ២១ នាក់ ទៅបំពេញភារកិច្ចនៅស្ថានបេសកកម្ម។ ដាក់ពង្រាយកងវិស្វករម្មលេខ៣ និងកងពេទ្យកម្រិត២ លេខ ៦ ទៅបំពេញបេសកកម្មនៅស៊ូដង់ខាងត្បូង...
|
|
ទិដ្ឋភាពនៃកិច្ចប្រជុំនៅទីស្នាក់ការនាយកដ្ឋានទាក់ទងការបរទេស ក្រសួងការពារប្រទេស |
បន្ទាប់ពីបានស្តាប់មតិយោបល់របស់តំណាងស្ថាប័ន និងអង្គភាពនានា ក្នុងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិមនិងក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានកត់សម្គាល់ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ភាពម្ចាស់ការរបស់កម្មាភិបាលនិងយុទ្ធជននិងអង្គភាពនានាក្នុងការធ្វើសមាហរណកម្ម ការទូតការពារជាតិឆ្នាំ ២០២៤។
អំពីទិសដៅ និងភារកិច្ចសំខាន់ៗសម្រាប់ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឱ្យស្ថាប័ន និងអង្គភាពនានាក្នុងកងទ័ពទាំងមូលបន្តផ្លាស់ថ្មី ម្ចាស់ការនិងលើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តការធ្វើសហប្រតិបត្តិការអន្តរជាតិ និងការទូតការពារជាតិទាំងទ្វេភាគីនិងពហុភាគី ; ត្រៀមរៀបចំ និងអនុវត្តល្អនូវសកម្មភាពការទូតការពារជាតិក្នុងឱកាសពិធីបុណ្យសំខាន់ៗរបស់ប្រទេសជាតិ។ បន្តលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការងារឃោសនាផ្នែកការទូតការពារជាតិ...
បកប្រែដោយ Pham Diep