អញ្ជើញចូលរួមកិច្ចប្រជុំមានអនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម៖ លោកឧត្តមសេនីយ៍ឯក Le Quang Minh; លោកឧត្តមសេនីយ៍ទោ Truong Thien To; លោកឧត្តមសេនីយ៍ទោ Do Xuan Tung រួមទាំងថ្នាក់ដឹកនាំ មេបញ្ជាការស្ថាប័ននិងអង្គភាពពាក់ព័ន្ធមួយចំនួនផងដែរ។

leftcenterrightdel
 
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet អញ្ជើញជាអធិបតីនៃកិច្ចប្រជុំ

នៅក្នុងកិច្ចប្រជុំនេះ បន្ទាប់ពីបានស្តាប់តំណាងស្ថាប័នពាក់ព័ន្ធបង្ហាញសេចក្តីព្រាងឯកសារនៃកិច្ចប្រជុំបូកសរុបការងារបក្ស និងការងារនយោបាយឆ្នាំ២០២៤។ សេចក្តីព្រាងឯកសារនៃកិច្ចប្រជុំបូកសរុបភារកិច្ចរបស់អគ្គស្នងការដ្ឋាន​នយោបាយឆ្នាំ២០២៤ រួចមក ប្រតិភូដែលចូលរួមកិច្ចប្រជុំបានពិភាក្សា និងផ្តល់យោបល់ជាច្រើនដោយផ្តោតលើការបំភ្លឺខ្លឹមសារពាក់ព័ន្ធមួយចំនួន និងលើកឡើងខ្លឹមសារមួយចំនួនដើម្បីចូលរួមចំណែកក្នុងការធានាថា កិច្ចប្រជុំប្រព្រឹត្តទៅប្រកបដោយគុណភាព ប្រសិទ្ធភាពនិងជោគជ័យ។

leftcenterrightdel
 
leftcenterrightdel
ថ្នាក់​ដឹក​នាំ​អគ្គស្នងការដ្ឋាន​នយោបាយ និងប្រតិភូចូលរួមកិច្ចប្រជុំ

ថ្លែងមតិនៅកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានកោតសរសើរចំពោះស្ថាប័ន អង្គភាពនានាដែលបានសហការយ៉ាងសកម្ម និងធ្វើបានល្អក្នុងការរៀបចំ ហើយវាយតំលៃថា សេចក្តីព្រាងសម្រាប់កិច្ចប្រជុំបូកសរុបនានាមានគុណភាពល្អ បំពេញតាមតម្រូវការ និងវឌ្ឍនភាពនៃផែនការ។ ក្នុងពេលជាមួយគ្នានេះ ត្រូវកែសម្រួលខ្លឹមសារមួយចំនួនដែលទាក់ទងនឹងការរៀបចំកិច្ចប្រជុំនានា និងទាក់ទងនឹងការដាក់ពិន្ទុការប្រឡងប្រណាំង។ ការជ្រើសរើសអង្គភាពបង្ហាញបទអន្តរគមន៍ និង​វិធីសាស្រ្តនៃការពិភាក្សា ផ្តល់យោបល់...

leftcenterrightdel
អង្គប្រជុំបានស្តាប់តំណាងការិយាល័យនៃអគ្គស្នងការនយោបាយរាយការណ៍ស្តីពីលទ្ធផលនៃការរៀបចំកិច្ចប្រជុំនានា

ដោយផ្អែកលើមតិបំពេញបន្ថែម និងបកស្រាយពីប្រតិភូទាំងឡាយ លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានចាត់ឱ្យការិយាល័យនៃអគ្គស្នងការដ្ឋាន​នយោបាយបន្តពិនិត្យ និងទាក់ទងជាមួយស្ថាប័ន និងអង្គភាពដែលចូលរួមកិច្ចប្រជុំ ដើម្បីសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាក់ស្តែង ធានាឱ្យកិច្ចប្រជុំប្រព្រឹត្តទៅតាមការគ្រោងទុក ប្រកបដោយគុណភាពខ្ពស់ និងប្រសិទ្ធភាព។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានកត់សម្គាល់ថា ស្ថាប័នពាក់ព័ន្ធត្រូវផ្លាស់ប្តូរថ្មី និងមានភាពបត់បែនក្នុងការងារប្រឡងប្រណាំង និងជូនរង្វាន់ ដើម្បីជំរុញ និងលើកទឹកចិត្តអង្គភាព និងបុគ្គលដែលបំពេញភារកិច្ចបានល្អក្នុងរយៈពេលថ្មីៗនេះ ជាពិសេសមានស្នាដៃល្អក្នុងការបម្រើរាល់សកម្មភាពរំលឹកខួបលើកទី ៨០ នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល៕

បកប្រែដោយ Duy Hoan