ដោយសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ទំនាក់ទំនងជាមួយប្រទេសជាមិត្តប្រពៃណី ក្នុងនោះមានប៉ាឡេស្ទីន លោកឧបនាយករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមយល់និងចែករំលែកការខាតបង់ និងបញ្ហាប្រឈមដ៏ធំធេងរបស់រដ្ឋ និងប្រជាជនប៉ាឡេស្ទីនដែលកំពុងជួបប្រទះក្នុងជម្លោះនាពេលបច្ចុប្បន្ននៅតំបន់ Gaza។ វៀតណាមជឿជាក់ថា ភាគីពាក់ព័ន្ធនឹងជម្លោះត្រូវតែសម្រេចបានភ្លាមៗនូវបទឈប់បាញ់ ការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ព្រមទាំងធានា និងពង្រឹងសកម្មភាពជំនួយមនុស្សធ៌ម​ ការផ្តល់ជំនួយជាចាំបាច់ដល់ប្រជាជនប៉ាឡេស្ទីន។

leftcenterrightdel
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមនិងលោក Riad Malki ទីប្រឹក្សាកិច្ចការបរទេស បេសកជនពិសេសរបស់ប្រធានាធិបតីប៉ាឡេស្ទីន

លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីបានអះអាងនូវជំហរឥតងាករេរបស់វៀតណាមក្នុងការគាំទ្រយ៉ាងមុតមាំចំពោះដំណោះស្រាយរដ្ឋទាំងពីរ រួមទាំងការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ និងមាន​អធិបតេយ្យភាព ដោយឈរលើព្រំដែនមុនឆ្នាំ ១៩៦៧ ជាមួយក្រុងហ្សេរុយសាឡឹមជារដ្ឋធានី ស្របតាមច្បាប់អន្តរជាតិ និង សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។

សម្តែងនូវសេចក្តីរីករាយដែលបានមកបំពេញទស្សនកិច្ចនៅវៀតណាមជាលើកដំបូង លោកបេសកជនពិសេស Riad Malki បានសម្តែងការកោតសរសើរ និងមានបំណងចង់រៀនសូត្រពីសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស។ លោកបេសកជនពិសេសរបស់ប្រធានាធិបតីប៉ាឡេស្ទីនបានថ្លែងអំណរគុណចំពោះសាមគ្គីភាព ភក្តីភាព និងគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមចំពោះបុព្វហេតុប្រកបដោយយុត្តិធម៌នៃការតស៊ូរបស់ប្រជាជន​ប៉ាឡេស្ទីន​​។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកបេសកជនពិសេសបានអះអាងថា វៀតណាមជាគំរូ និងជាប្រភពនៃការបំផុសគំនិតមិនចេះចប់សម្រាប់ប្រជាជនប៉ាឡេស្ទីនបន្តការតស៊ូដើម្បីសិទ្ធិស្វ័យសម្រេចនិងសិទ្ធិបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ។ លោក Riad Malki បានចែករំលែកការបាត់បង់ ការលំបាក និងបញ្ហាប្រឈមដ៏ធំធេងនាពេលបច្ចុប្បន្ននៅប៉ាឡេស្ទីន ហើយបានសម្តែងក្តីសង្ឃឹមថា សហគមន៍អន្តរជាតិ រួមទាំងវៀតណាមនឹងបន្តគាំទ្រ និងជំរុញយ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាព ដោះស្រាយជម្លោះដោយសន្តិវិធី និងបង្កើនជំនួយមនុស្សធម៌ដល់ប្រជាជនក្នុងតំបន់ហ្គាហ្សាស្ទ្រីប។

លើសពីនេះ ភាគីទាំងពីរក៏បានឯកភាពបន្តស្វែងរកវិធានការដើម្បីជំនះការលំបាក ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលផ្សេងទៀតដូចជា ពាណិជ្ជកម្ម អប់រំ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា កសិកម្ម ... និងពង្រឹងការផ្លាស់ប្តូរវប្បធម៌ និងការតភ្ជាប់ប្រជាជននៃប្រទេសទាំងពីរ។ ក្នុងស្មារតីនោះ ភាគីទាំងពីរបានឯកភាពជំរុញការអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគី រួមទាំងយន្តការពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ និងជំរុញការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

លោកបេសកជនពិសេស Riad Malki បានអះអាងថា ភាគីទាំងពីរនៅតែមានសក្ដានុពលជាច្រើនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ហើយនឹងធ្វើការសម្របសម្រួលយ៉ាងសកម្ម និងជំរុញការអនុវត្តលទ្ធផលដែលបានព្រមព្រៀងគ្នានៅឯជំនួបពិភាក្សាការងារ៕

បកប្រែដោយ Duy Hoan