ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២៥ ទិវាបុណ្យឯករាជ្យជាតិ UAE និងទិវាបុណ្យឯករាជ្យជាតិកាតា តាមរយៈឯកអគ្គរដ្ឋទូតទាំងបីរូប លោក Pham Minh Chinh បានផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅចំពោះរាជវង្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងបី។

លោក Pham Minh Chinh បានឲ្យដឹងថា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសទាំងបីនាពេលកន្លងមកនោះ លោកបានប្រគល់ឲ្យក្រសួងផែនការ និងវិនិយោគវៀតណាម ជាស្ថាប័នដឹកនាំការអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលវៀតណាម ជាមួយអារ៉ាប៊ីសាអូឌីត អារ៉ាប់រួម និងកាតា ហើយប្រគល់ឱ្យក្រសួងការបរទេសវៀតណាមដឹកនាំ និងជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ព្រមទាំងពិភាក្សា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការលើកលែងទិដ្ឋាការជាមួយប្រទេសចំនួន៣ ព្រមទាំងប្រគល់ឲ្យក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម សិក្សាស្រាវជ្រាវពីលទ្ធភាពនៃការចរចា FTA/CEPA ជាមួយអារ៉ាប៊ីសាអូឌីត និងកាតា។ល។

leftcenterrightdel
 

leftcenterrightdel
លោក Pham Minh Chinh ទទួលជួបឯកអគ្គរដ្ឋទូត UAE កាតា និងអារ៉ាប៊ីសាអូឌីតប្រចាំនៅវៀតណាម (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យជំរុញការលើកកំពស់ទំនាក់ទំនងវៀតណាមជាមួយកាតា និងអារ៉ាប៊ីសាអូឌីតឲ្យក្លាយជាដៃគូគ្រប់ជ្រុងជ្រោយ បង្កើនដំណើរទស្សនកិច្ចនៅវៀតណាមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងបី។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យឲ្យបង្កើតក្រុមការងាររួម ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់ស្តីពីការបង្កើតរបកគំហើញក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ តាមរយៈការជំរុញការបើកទីផ្សារសម្រាប់ទំនិញដែលភាគីទាំងពីរមានប្រៀបខ្លាំង រួមទាំងវិស័យកសិកម្ម ជលផល និងផលិតផលអាហារហាឡាល់ បង្កើនការវិនិយោគទ្វេភាគីលើវិស័យដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា រួមមាន កសិកម្ម ថាមពល ប្រេង និងឧស្ម័ន ការធ្វើបរិវត្តកម្មឌីជីថល...

ទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ ពលកម្ម ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ វប្បធម៌ អប់រំ... បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងជួយគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងពិភពលោកនៅវេទិកាអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិ។

ដោយអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីដើរតួជាស្ពាន និងជួយគាំទ្រការជំរុញកិច្ចសហប្រតិបត្តិការរវាងកាតា អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត ជាមួយបណ្តាប្រទេសអាស៊ាន និងអាស៊ីអាគ្នេយ៍ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យប្រទេសនានាជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ហើយជឿជាក់ថា ឯកអគ្គរដ្ឋទូត និងស្ថានទូតនៃប្រទេសទាំងបី នឹងបន្តលើកកម្ពស់តួនាទីជាស្ពាន ហើយរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអារ៉ាប៊ីសាអូឌីត អារ៉ាប់រួម កាតា។

ឯកអគ្គរដ្ឋទូតទាំងបីរូបបានអះអាងថា អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងកាតា យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។ ឯកអគ្គរដ្ឋទូតទាំងបីជឿជាក់ថា នាពេលខាងមុខ ទំនាក់ទំនងវៀតណាមជាមួយប្រទេសទាំងបីនឹងត្រូវបានជំរុញឲ្យកាន់តែរឹងមាំថែមទៀត សម្រេចបានរាល់គោលដៅដែលបានកំណត់ តាមការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី៕

បកប្រែដោយ Thuy Anh