នៅក្នុងជំនួបនេះ លោកវរសេនីយ៍ឯក Tran Quoc Khanh មេបញ្ជាការកងទ័ពការពារព្រំដេន An Giang បានជូនដំណឹងថា តាមការព្យាករណ៍ថា នាពេលខាងមុខ ស្ថានភាពឧក្រិដ្ឋកម្មនៅតំបន់ព្រំដែន និងច្រកទ្វារព្រំដែននៃប្រទេសទាំងពីរ នឹងកើនឡើង ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមឆ្នាំ២០២៥។ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន An Giang ស្នើឲ្យភាគីទាំងពីរបន្តសហការតាមកំណត់ហេតុនៃកិច្ចប្រជុំនៅឆ្នាំ២០២៣ រវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេសវៀតណាម និងអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៃប្រទេសកម្ពុជា អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការការពារព្រំដែនឆ្នាំ២០២១ រវាងបញ្ជាការដ្ឋានការពារព្រំដែន ក្រសួងការពារប្រទេសវៀតណាម និងបញ្ជាការដ្ឋានកងទ័ពជើងគោក អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។

leftcenterrightdel
បញ្ជាការដ្ឋានការពារព្រំដែនខេត្ត An Giang ឧបត្ថម្ភថវិកាសម្រាប់ប្រតិបត្តិការដល់ស្នងការដ្ឋាននគរបាលខេត្តតាកែវ កងវរសេនាតូចការពារព្រំដែនលេខ១ (រូបថត៖ bienphong.com.vn)

លោកវរសេនីយ៍ឯក Tran Quoc Khanh ស្នើឲ្យភាគីទាំងពីរផ្លាស់ប្តូរព័ត៌មានទាក់ទងនឹងការគ្រប់គ្រង និងការពារព្រំដែន ច្រកព្រំដែន រួមគ្នាវាយតម្លៃ និងដោះស្រាយតាមគោលការណ៍ និងគោលនយោបាយរបស់ភាគីទាំងពីរ រក្សាការពិភាក្សាគ្រប់លំដាប់ថ្នាក់ រក្សាការយាមល្បាតព្រំដែនទ្វេភាគី... ក្នុងឱកាសបុណ្យប្រពៃណី និងបុណ្យចូលឆ្នាំថ្មី របស់ប្រជាជាតិទាំងពីរ។

តំណាងកម្ពុជាបានថ្លែងអំណរគុណចំពោះអាជ្ញាធរមូលដ្ឋាន និងកងទ័ពការពារព្រំដែនខេត្ត An Giang ដែលតែងតែរួមដំណើរ គាំទ្រ និងបង្កលក្ខណៈងាយស្រួលសម្រាប់កងកម្លាំងគ្រប់គ្រង ការពារព្រំដែនកម្ពុជា ក្នុងការជំនះការលំបាក និងរួមគ្នាកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។

ក្នុងឱកាសនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang បានប្រគល់ថវិកាសម្រាប់ប្រតិបត្តិការចំនួន ១ ពាន់លានដុង ដល់ស្នងការដ្ឋាននគរបាលខេត្តតាកែវ កងវរសេនាតូចការពារព្រំដែនលេខ១ (តំបន់ប្រតិបត្តិការសិករងខេត្តតាកែវ)៕

បកប្រែដោយ Thuy Anh