លោកវរសេនីយ៍ឯក Bui Xuan Thang នាយកនគរបាលខេត្ត Binh Phuoc; លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការរនគរបាលខេត្តក្រចេះ និងលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី អញ្ជើញជាសហប្រធាននៃកិច្ចប្រជុំ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ binhphuoc.gov.vn)

នាពេលកន្លងមក កម្លាំងនគរបាលខេត្ត Binh Phuoc និងខេត្តទាំងពីរ គឺខេត្តក្រចេះ និងមណ្ឌលគិរី បានផ្លាស់ប្តូរនិងពង្រឹងការសម្របសម្រួលជាប្រចាំដើម្បីក្ដាប់ជាប់នូវសភាពការណ៍ ទប់ស្កាត់ និងដោះស្រាយករណីដែលពាក់ព័ន្ធដល់បទល្មើសនៅតាមតំបន់ព្រំដែនដូចជា បទល្មើសគ្រឿងញៀន ការរត់ពន្ធជាដើម... រួមចំណែកធានាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមព្រំដែនខេត្តទាំង៣។

ទន្ទឹមនឹងនោះ កម្លាំងនគរបាលនៃខេត្តទាំង៣ ក៏សហការគ្នាធានាសន្តិសុខ សុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍នយោបាយសំខាន់ៗ ដែលប្រព្រឹត្តឡើងនៅតាមតំបន់ព្រំដែននៃខេត្តទាំង៣ ព្រមទាំងធានាសុវត្ថិភាពនៅតាមបង្គោលព្រំដែនគោក Binh Phuoc - ក្រចេះ និងខេត្ដ Binh Phuoc - មណ្ឌលគិរី។

leftcenterrightdel
ថ្នាក់ដឹកនាំនៃភាគីទាំង៣ ផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាពប្រយុទ្ធប្រឆាំងនិងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតាមព្រំដែន (រូបថត៖ binhphuoc.gov.vn)

ដោយមានការព្យាករណ៍ថា ស្ថានការណ៍ឧក្រិដ្ឋកម្មនឹងបន្តមានភាពស្មុគស្មាញ  នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំនគរបាលនៃខេត្តទាំងបីក៏បានផ្លាស់ប្តូរព័ត៌មាន និងពិភាក្សាដើម្បីដោះស្រាយបានទាន់ពេលនូវរាល់បញ្ហាដែលកើតមានឡើងនៅតាមព្រំដែនផងដែរ។ អាស្រ័យហេតុនេះ បន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ បង្កលក្ខណៈងាយស្រួលដល់មន្ត្រី អង្គភាពអាជីវកម្មនិងប្រជាពលរដ្ឋផ្លាស់ប្តូរទំនិញ សួរសុខទុក្ខសាច់ញាតិ ព្យាបាលជម្ងឺ និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច-សង្គម ការពារជាតិ - សន្តិសុខ។

leftcenterrightdel
ថ្នាក់ដឹកនាំនគរបាលខេត្ត Binh Phuoc ចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសហប្រតិបត្តិការជាមួយស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ binhphuoc.gov.vn)

ក្នុងឱកាសនេះ នគរបាលខេត្ត Binh Phuoc បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់បទល្មើស និងធានាសន្តិសុខ សណ្តាប់​ធ្នាប់តាមតំបន់ព្រំដែនជាមួយស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ព្រមទាំងអះអាងនូវចំណងមិត្តភាព និងទំនាក់ទំនងសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងអភិវឌ្ឍន៍លើគ្រប់វិស័យរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជានិយាយរួម និងខេត្តទាំងបីគឺខេត្ត Binh Phuoc ខេត្តក្រចេះ និងខេត្តមណ្ឌលគិរីនិយាយដោយឡែក៕

បកប្រែដោយ Pham Diep