ពិធីបើកពិព័រណ៍រូបថត "វៀតណាម-ជាប្រទេសដែលមានសុភមង្គល" នៅប្រទេសថៃ
កប.អនឡាញ - នៅថ្ងៃទី២៣ ខែធ្នូ ពិព័រណ៍ "វៀតណាមជាប្រទេសដែលមានសុភមង្គល" ដែលតាំងពិព័រណ៍រូបថតចំនួន ១៨០ សន្លឹកអំពីប្រជាជន និងប្រទេសវៀតណាមដែលមានសុភមង្គល ត្រូវបានបើកនៅទីក្រុងបាងកក ប្រទេសថៃ។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយក្រសួងព័ត៌មាន និងសារគមនាគមន៍វៀតណាម និងស្ថានទូតវៀតណាមប្រចាំប្រទេសថៃ ក្នុងបំណងនាំមករូបភាពដ៏រស់រវើកអំពីប្រទេសវៀតណាមជូនដល់ទស្សនិកជន។ រូបថតដែលតាំងពិព័រណ៍គឺជាស្នាដៃល្អបំផុតដែលត្រូវបានជ្រើសរើសពីជាង ១០,៣០០ សន្លឹកក្នុងការប្រឡងរូបថត និងវីដេអូ "វៀតណាមជប្រទេសដែលមានសុភមង្គល" ឆ្នាំនេះ។
|
|
ប្រតិភូចូលរួមពិធីបើក (រូបថត៖ baotintuc.vn) |
ក្នុងព្រឹត្តិការណ៍នេះ លោកស្រី Steeejit Taipiboonsuk អគ្គលេខាធិការរងនៃសភាជាន់ទាបថៃ អះអាងថា រូបថតដែលតាំងបង្ហាញក្នុងពិព័រណ៍នេះ បានបង្ហាញពីប្រទេសវៀតណាមដែលស្អាត និងមានសុភមង្គល ព្រមទាំងបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ និងគុណសម្បតិ្តរបស់ប្រជាជនវៀតណាម។
ទន្ទឹមនឹងនោះ លោកស្រី Orna Sagiv ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសថៃ បានឲ្យដឹងថា លោកស្រីចាប់អារម្មណ៍ចំពោះភាពចម្រុះពណ៌របស់វៀតណាម និងការផ្សារភ្ជាប់គ្នារវាងគ្រប់ជំនាន់របស់ប្រជាជនវៀតណាមដែលបង្ហាញតាមរយៈរូបថតជាច្រើន។ ចែករំលែកមតិដូចគ្នា លោក Jonathan Kings ឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ប្រចាំនៅប្រទេសថៃ បានចាត់ទុកថា ការតាំងពិព័រណ៍នេះបង្ហាញពីភាពចម្រុះរបស់វៀតណាម៕
បកប្រែដោយ Thuy Anh