សម្តែងនូវការសប្បាយរីករាយ ដោយបានទទួលគណៈប្រតិភូមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជាដែលមកបំពេញទស្សនកិច្ច និងធ្វើការជាមួយនគរបាលក្រុងហាណូយ លោកឧត្តមសេនីយ៍ត្រី Nguyen Hong Ky បានជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកដល់ការជំរុញទំនាក់ទំនងល្អរវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជានិយាយរួម និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងនគរបាលក្រុងហាណូយ និងអង្គភាពនានានៃកងកម្លាំងនគរបាលកម្ពុជានិយាយដោយឡែក។

ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ត្រី Nguyen Nhu Loi អនុប្រធានគណៈកម្មាធិការបក្ស នាយករងនៃវិទ្យាស្ថាននយោបាយនគរបាលប្រជាជនបានចែករំលែកថា វគ្គបំប៉នស្តីពីការគ្រប់គ្រងធនធានមនុស្សសម្រាប់មន្ត្រីនៃក្រសួងមហាផ្ទៃ ព្រះរាជាណាចក្រកម្ពុជា បានបើកនៅថ្ងៃទី១៥ ខែតុលា ជាមួយការចូលរួមពីមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា សរុប ៣១ នាក់។

leftcenterrightdel
ភាគីទាំងពីរប្រគល់វត្ថុអនុស្សាវរីយជូនគ្នាទៅវិញទៅមក ពង្រឹងចំណងមិត្តភាពរវាងវៀតណាមនិងកម្ពុជា

ក្នុងវគ្គបំប៉ន សិក្ខាកាមទទួលបានចំណេះដឹងអំពីការគ្រប់គ្រងធនធានមនុស្ស។ វគ្គបំប៉ននេះបានរួមចំណែកពង្រឹងទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ រឹងមាំ និងយូរអង្វែង” រវាងប្រទេសទាំងពីរនិយាយរួម និងកម្លាំងនគរបាលប្រជាជនវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជានិយាយដោយឡែក។

ក្នុងកិច្ចប្រជុំ លោកអគ្គស្នងការរងនគរបាលជាតិកម្ពុជា បានអបអរសាទរចំពោះសមិទ្ធិផលរបស់នគរបាលចរាចរណ៍ក្រុងហាណូយ ហើយថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ របស់នគរបាលទីក្រុងហាណូយ និងការិយល័យនគរបាលចរាចរណ៍សម្រាប់គណៈប្រតិភូ។

ក៏នាព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា គណៈប្រតិភូបានទៅទស្សនា និងផ្លាស់ប្ដូរបទពិសោធន៍នៅមជ្ឈមណ្ឌលបញ្ជាការចរាចរណ៍ នៃការិយាល័យនគរបាលចរាចរណ៍ក្រុងហាណូយ៕

បកប្រែដោយ Thuy Anh