ក្នុងដំណើរទស្សនកិច្ចនេះ លោកអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកំពត បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងខេត្ត Kien Giang និងខេត្តកំពត កំពុងអភិវឌ្ឍកាន់តែខ្លាំងឡើង។ ខេត្ត Kien Giang តែងតែជួយគាំទ្រខេត្តកំពតទាំងខាងស្មារតីនិងសម្ភារៈ នាំមកនូវវិបុលភាព និងស្ថិរភាពសម្រាប់ភាគីទាំងពីរ។

ក្នុងឱកាសរំលឹកខួបលើកទី ៩៤ នៃទិវាប្រពៃណីនៃរណសិរ្សមាតុភូមិវៀតណាម (ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ១៩៣០ - ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៤) លោកអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកំពត បានអបអរសាទរគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Kien Giang។ ទន្ទឹមនឹងនោះ ជូនពរឲ្យចំណងសាមគ្គីភាព និងមិត្តភាពរវាងខេត្តកំពត និងខេត្ត Kien Giang ស្ថិតស្ថិរជារៀងរហូត និងមាននិរន្តរភាព។

leftcenterrightdel
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Kien Giang ទទួលស្វាគមន៍គណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកំពត (រូបថត៖ daidoanket.vn)

ថ្លែងមតិក្នុងជំនួប លោក Le Thanh Viet ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមខេត្ត Kien Giang បានឲ្យដឹងថា វៀតណាម និងកម្ពុជា គឺជាប្រទេសជិតខាងទាំងពីរ ហើយប្រជាជននៃប្រទេសទាំងពីរមានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីយូរអង្វែង។

យោងតាមលោក Le Thanh Viet ខេត្ត Kien Giang និងខេត្តកំពត គឺជាខេត្តជិតខាងចំនួនពីរ ដែលមានទំនាក់ទំនងមិត្តភាពជាប្រពៃណីយូរអង្វែង។ ប្រជាជននៃខេត្តទាំងពីរប្ដេជ្ញារក្សានូវចំណងមិត្តភាពជាប្រពៃណី ដើម្បីបំពេញសេចក្តីប្រាថ្នា និងផលប្រយោជន៍របស់ប្រជាជននៃខេត្តទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ គ្រប់លំដាប់ថ្នាក់ និងគ្រប់ស្ថាប័ននៃខេត្តជាប់ព្រំដែនទាំងពីរ តែងតែបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរឲ្យមានប្រសិទ្ធភាពលើគ្រប់វិស័យ។ ភាគីទាំងពីរសហការរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ សិល្បៈ កីឡា រៀបចំដំណើរទស្សនកិច្ច និងផ្តល់អំណោយក្នុងឱកាសបុណ្យទាននានា និងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៃប្រទេសទាំងពីរ។

តាងនាមថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Kien Giang លោក Le Thanh Viet បានជូនពរឲ្យចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជានិយាយរួម រវាងខេត្ត Kien Giang និងខេត្តកំពតនឹងដូចជាទឹកទន្លេមេគង្គ មិនរីងស្ងួត តាមរយៈនោះ ចូលរួមចំណែកថែរក្សា និងពង្រីកប្រពៃណីសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh