ក្នុងវគ្គបំប៉ន សិក្ខាកាមនឹងសិក្សាអំពីបញ្ហាមូលដ្ឋានមួយចំនួនស្តីពីការកសាងបក្សកាន់អំណាច ការកសាងកងទ័ពដ៏រឹងមាំផ្នែកនយោបាយ និងការអនុវត្តកិច្ចការនយោបាយនៅក្នុងជួរកងទ័ព ផ្លាស់ប្តូរបទពិសោធន៍ក្នុងសកម្មភាពកិច្ចការនយោបាយរបស់កងទ័ពប្រជាជនវៀតណាមជាមួយសកម្មភាពអប់រំចិត្តសាស្ត្ររបស់កងយោធពលខេមរភូមិន្ទ។

leftcenterrightdel
សិក្ខាកាមទៅទស្សនាអគារប្រពៃណីរបស់វិទ្យាស្ថាន

អញ្ជើញថ្លែងមតិក្នុងពិធីបើក លោកឧត្តមសេនីយ៍ត្រី Nguyen Van Thap អនុប្រធាននយោបាយនៃវិទ្យាស្ថាននយោបាយបានអះអាងថា នាពេលកន្លងមកនេះ គណៈប្រតិភូជាន់ខ្ពស់ជាច្រើនរបស់រដ្ឋ និងកងទ័ពនៃប្រទេសទាំងពីរមានការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើវិស័យជាច្រើន រួមទាំងការបណ្តុះបណ្តាល និងការបំប៉ននាយទាហាន។ ចាប់ពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ន វិទ្យាស្ថាននយោបាយបានបើកវគ្គបំប៉នមានគុណភាព និងប្រសិទ្ធភាពល្អសម្រាប់នាយទាហានថ្នាក់ក្រុមចំនួន ៦ វគ្គ វគ្គបំប៉នថ្នាក់អនុបណ្ឌិត និងបណ្ឌិតចំនួន ៥ វគ្គ និងវគ្គបំប៉នសម្រាប់នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទចំនួន ១៣ វគ្គ រួមចំណែកធ្វើឲ្យស៊ីជម្រៅនូវប្រពៃណីសាមគ្គីភាព មិត្តភាព ការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពវៀតណាម និងកម្ពុជា។

លោកឧត្តមសេនីយ៍ត្រី Nguyen Van Thap សង្ឃឹមថា សិក្ខាកាមដែលជានាយទាហានជាន់ខ្ពស់ កាន់មុខតំណែងសំខាន់ៗ នៃកងយោធពលខេមរភូមិន្ទ នឹងចែករំលែក ជំនះការលំបាកក្នុងការរស់នៅ ការសិក្សា បញ្ចប់កម្មវិធី និងខ្លឹមសារនៃវគ្គបំប៉នដោយជោគជ័យ។

នៅក្នុងពិធីបើក លោកឧត្តមសេនីយ៍ត្រី Nguyen Van Thap បានប្រគល់អំណោយដល់នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ។ បន្ទាប់ពីពិធីបើក សិក្ខាកាមបានទៅទស្សនាអគារប្រពៃណីរបស់វិទ្យាស្ថាន៕

បកប្រែដោយ Thuy Anh