និស្សិតឡាវ និងកម្ពុជាជាង ៤០ នាក់ចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ Cuu Long
កប.អនឡាញ - នាព្រឹកថ្ងៃទី ៥ ខែតុលា សកលវិទ្យាល័យ Cuu Long (ស្រុក Long Ho ខេត្ត Vinh Long វៀតណាម) បានប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥ និងទទួលប័ណ្ណសរសើរពីនាយករដ្ឋមន្ត្រី។
ថ្លែងមតិក្នុងពិធីបើក លោកសាស្ត្រាចារ្យរង បណ្ឌិត Luong Minh Cu សាកលវិទ្យាធិការសាកលវិទ្យាល័យ Cuu Long បានអបអរសាទរចំពោះនិស្សិតថ្មី ព្រមទាំង សង្ឃឹមថាពួកគេនឹងសម្របខ្លួនទៅនឹងបរិយាកាសថ្មីនៅទីនេះ ជាពិសេសនិស្សិតបរទេស។
នៅក្នុងឆ្នាំសិក្សា ២០២៤ - ២០២៥ សាកលវិទ្យាល័យ Cuu Long បានទទួលនិស្សិតថ្មីចំនួន ៣,១៨៦ នាក់។ ក្នុងនោះមាននិស្សិតអន្តរជាតិចំនួន ៤១ នាក់មកពីប្រទេសឡាវ (៦ នាក់) និងកម្ពុជា (៣៥ នាក់)។
|
|
សាកលវិទ្យាល័យ Cuu Long ទទួលប័ណ្ណសរសើរពីនាយករដ្ឋមន្ត្រី (រូបថត៖ baophapluat.vn) |
ក្នុងពិធី សាលាបានផ្តល់អាហារូបករណ៍ពេញលេញដល់និស្សិតជនជាតិខ្មែរចំនួន ៣០ នាក់ក្នុងបណ្ដាខេត្តនៃតំបន់ដីសណ្ដទន្លេ Cuu Long ដែលមានតម្លៃសរុបចំនួន ២.១ ពាន់លានដុង។ ទន្ទឹមនឹងនោះ សាលាបានផ្តល់អាហារូបករណ៍ពេញលេញដល់និស្សិតអន្តរជាតិថ្មីចំនួន ៣៨ នាក់ (និស្សិតឡាវ ៥ នាក់ និងនិស្សិតកម្ពុជា ៣៣ នាក់) ដែលមានតម្លៃសរុប ២.៣ ពាន់លានដុង។
ក្នុងឱកាសនេះផងដែរ សាកលវិទ្យាល័យ Cuu Long បានរៀបចំពិធីទទួលប័ណ្ណសរសើរពីនាយករដ្ឋមន្ត្រី ចំពោះសមិទ្ធិផលឆ្នើមក្នុង “ការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ក្នុងការគ្រប់គ្រង បង្រៀន និងសិក្សា”៕
បកប្រែដោយ Thuy Anh