នៅស្រុក Can Gio ប្រតិភូ និងនិស្សិតឡាវ និងកម្ពុជាបានទៅទស្សនា និងអុជធូបនៅទីសក្ការៈបូជាយុទ្ធជនពលី Rung Sac​ និងចូលរួមចាប់លៀសសមុទ្រ ការធ្វើភេសជ្ជៈក្រឡុកពីទឹកឃ្មុំនៃដើមដូង និងទៅទស្សនាចម្ការមៀនរបស់គ្រួសារកសិករ Ut Ngoc នៅទីរួមស្រុក Can Thanh ជួបសំណេះសំណាលជាមួយកម្មាភិបាល និងយុទ្ធជននៃក្រុមនាវាកងទ័ពការពារព្រំដែនលេខ២ ក្រោមប្រធានបទ “និស្សិតឡាវ និងកម្ពុជា ជាមួយសមុទ្រ និងកោះរបស់វៀតណាម”។ល។

leftcenterrightdel
និស្សិតឡាវ និស្សិតកម្ពុជា និងកងទ័ពការពារព្រំដែនដាំដើមឈើនៅក្នុងទីសក្ការៈបូជាយុទ្ធជនពលី Rung Sac

លោកស្រី Huynh Thi Kim Xuyen អនុប្រធានអចិន្ត្រៃយ៍នៃសមាគមកសិករទីក្រុងហូជីមិញ បានសម្តែងក្តីសង្ឃឹមថា តាមរយៈកម្មវិធីនេះ ប្រតិភូ និងនិស្សិតនៃប្រទេសឡាវ និងកម្ពុជានឹងមានអនុស្សាវរីយ៍ជាច្រើនជាមួយនឹងសម្រស់ធម្មជាតិនៃព្រៃ សមុទ្រ កោះ និងប្រជាជនស្រុក Can Gio និយាយដោយឡែក និងទីក្រុងហូជីមិញនិយាយរួម។

ក្នុងឱកាសនេះ គណៈកម្មាធិការរៀបចំកម្មវិធីបានប្រគល់អាហារូបករណ៍ដល់កូនចៅកម្មាភិបាលនិងយុទ្ធជននៃក្រុមនាវាលេខ ២ កងទ័ពការពារព្រំដែនទីក្រុងហូជីមិញចំនួន ១០ នាក់ (កូនចៅម្នាក់ៗទទួលបានថវិកា១ លានដុង)៕

បកប្រែដោយ Thuy Anh