ថ្លែងមតិក្នុងពិធីនេះ លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភប្រជាជនក្នុងការជំនះពុះពារលើផលវិបាកនៃព្យុះ របស់កម្មាភិបាល បុគ្គលិកនៃស្ថានទូត និងស្ថាប័នតំណាងវៀតណាមប្រចាំនៅកម្ពុជា ធុរកិច្ច សប្បុរសជន និស្សិតវៀតណាមដែលកំពុងសិក្សានៅកម្ពុជា និងសហគមន៍ជនជាតិវៀតណាមនៅកម្ពុជា។ លោក Nguyen Huy Tang អះអាងថា ជំនួយនេះបានបង្ហាញពីប្រពៃណីជួយគ្នាទៅវិញទៅមករបស់ប្រជាជនវៀតណាម។

បន្ទាប់ពីបំផុស ស្ថានទូតវៀតណាមបានទទួលថវិកាជិត ៤០,០០០ ដុល្លារអាមេរិក សម្រាប់ជួយជនរួមជាតិវៀតណាមនៅតំបន់ដែលរងការខូចខាតដោយសារខ្យល់ព្យុះ។ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជានឹងបញ្ជូនប្រាក់ជំនួយទាំងនេះទៅដល់ប្រទេសវិញឲ្យបានឆាប់ ដើម្បីឲ្យអង្គភាពពាក់ព័ន្ធនានាអាចបញ្ជូនដល់ប្រជាជនដែលរងគ្រោះដោយសារព្យុះ និងទឹកជំនន់។

leftcenterrightdel
ពិធី​ទទួល​ប្រាក់ជំនួយពី​អង្គការ និង​បុគ្គល​នៅ​ស្ថានទូត​វៀតណាមប្រចាំ​រាជធានី​ភ្នំពេញ

នាព្រឹកថ្ងៃដដែល សមាគមខ្មែរ-វៀតណាមប្រចាំកម្ពុជា បានរៀបចំពិធីអំពាវនាវឲ្យជួយប្រជាជនក្នុងប្រទេសដែលរងការខូចខាតដោយព្យុះលេខ៣។ ក្នុងនាមសហគមន៍ជនជាតិវៀតណាមនៅកម្ពុជា លោក Chau Van Chi ប្រធានសមាគមខ្មែរ-វៀតណាម បានបញ្ជូនថវិកាចំនួនជាង ១៤,០០០ ដុល្លារអាមេរិក ដែលបរិច្ចាគពីបុគ្គល និងអង្គភាពនានានៃសមាគមនៅទូទាំង ២៥ ក្រុង-ខេត្ត នៃប្រទេសកម្ពុជា។

លោក Chau Van Chi បានឲ្យដឹងថា កម្មវិធីថ្ងៃនេះដ៏មានអត្ថន័យសម្រាប់សហគមន៍ជនជាតិវៀតណាមនៅកម្ពុជា។ យោងតាមលោក លោក Chau Van Chi ប្រជាជនវៀតណាមនៅក្នុងប្រទេសកម្ពុជាមានការសោកស្ដាយជាខ្លាំងបន្ទាប់ពីបានឮព័ត៌មានអំពីការលំបាកដែលប្រជាជនក្នុងប្រទេសត្រូវជួបប្រទះដោយសារគ្រោះមហន្តរាយធម្មជាតិ។ ក្នុងស្មារតីនៃស្លឹកល្អជាជួយគាំពារស្លឹកដាច់ សហគមន៍ជនជាតិវៀតណាមនៅកម្ពុជា តែងតែឆ្ពោះទៅមាតុភូមិ និងប្រទេសជាតិដោយអស់ពីចិត្ត៕

បកប្រែដោយ Thuy Anh