*នៅថ្ងៃដដែលនេះ យោងតាមព័ត៌មានពីស្ថានទូតជប៉ុនប្រចាំនៅវៀតណាម រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តបញ្ជូនជំនួយសង្គ្រោះបន្ទាន់តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) រួមទាំងឧបករណ៍ចម្រោះទឹក បន្ទះប្លាស្ទិកពហុបំណងដើម្បីជម្នះផលវិបាកដែលបណ្តាលមកពីព្យុះ Yagi នៅវៀតណាម។

leftcenterrightdel
ព្យុះ Yagi បង្កទឹកជំនន់នៅក្នុងខេត្តជាច្រើននៅភាគខាងជើងប្រទេសវៀតណាម

*ប្រឈមមុខនឹងការខូចខាតយ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីព្យុះ Yagi នៅក្នុងប្រទេសមួយចំនួនក្នុងតំបន់នោះ នៅថ្ងៃទី ១១ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសអាស៊ានបានចេញសេចក្តីថ្លែងការណ៍រួមស្ដីពីស្ថានភាពនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍រួម រដ្ឋមន្ត្រីការបរទេសអាស៊ានបានសម្តែងនូវទុក្ខសោក និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះការខូចខាតដែលបណ្តាលមកពីព្យុះ Yagi នៅក្នុងប្រទេសហ្វីលីពីន វៀតណាម ឡាវ ថៃ ចិន និងប្រទេសជាច្រើនទៀត។ បណ្ដារដ្ឋមន្ត្រីអាស៊ា​នបានបញ្ជាក់ពីសាមគ្គីភាពជាមួយប្រទេសដែលរងផលប៉ះពាល់ ក៏ដូចជាសង្កត់ធ្ងន់លើការត្រៀមខ្លួនជាស្រេចក្នុងកិច្ចសហប្រតិបត្តិការ និងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ រួមទាំងតាមរយៈមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ (មជ្ឈមណ្ឌល AHA)៕

បកប្រែដោយ Thuy Anh