ក្នុងសារទូរលេខ លោកនាយករដ្ឋមន្ត្រី Kishida Fumio បានសម្តែងនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារជនរងគ្រោះនៅតំបន់រងគ្រោះដោយសារព្យុះ ដោយសង្កត់ធ្ងន់ថា រដ្ឋាភិបាលជប៉ុនតែងតែរួមដំណើរ និងត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមជម្នះពុះពារផលវិបាកនានា ដើម្បីជួយប្រជាជនវិលទៅរកជីវភាពរស់នៅធម្មតាឡើងវិញនាពេលឆាប់ៗខាងមុខ។

leftcenterrightdel
លោក Ito Naoki ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម ប្រគល់សារទូរលេខសួរសុខទុក្ខពីលោក Kishida Fumio នាយករដ្ឋមន្ត្រីជប៉ុន ជូនចំពោះលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម អំពីផលប៉ះពាល់នៃព្យុះទីហ្វុង Yagi នៅវៀតណាមក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ (រូបថត៖ ក្រសួងការបរទេស)

លោកឯកអគ្គរដ្ឋទូតជប៉ុន Kishida Fumio បានឲ្យដឹងថា បច្ចុប្បន្ន រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កំពុងពិចារណាយ៉ាងសកម្មលើការជួយឧបត្ថម្ភសម្ភារៈ ដើម្បីបម្រើការងារជម្នះពុះពារផលវិបាកដោយសារព្យុះ ដោយឈរលើមូលដ្ឋាននៃតម្រូវការរបស់ភាគីវៀតណាម។ លោកបានឲ្យដឹងថា ភាគីជប៉ុនមិនទាន់បានទទួលព័ត៌មានណាមួយអំពីពលរដ្ឋជប៉ុនដែលរងគ្រោះដោយសារព្យុះ ព្រមទាំងសង្ឃឹមថា រដ្ឋាភិបាល និងមូលដ្ឋានវៀតណាមនឹងបន្តជួយឧបត្ថម្ភធុរកិច្ចជប៉ុននៅវៀតណាម ស្តារសកម្មភាពផលិតកម្មឡើងវិញក្នុងពេលឆាប់ៗនេះ។

នៅក្នុងជំនួបនេះ លោកអនុរដ្ឋមន្ត្រី Pham Thanh Binh បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំដ៏ជិតស្និទ្ធរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋាននានា កំពុងកៀរគរកម្លាំង និងធនធានយ៉ាងសកម្ម ដោយផ្តោតការយកចិត្តទុកដាក់ចំពោះការព្យាបាលអ្នករបួស និងជនរងគ្រោះ; ដាក់ពង្រាយកម្លាំងជួយសង្គ្រោះ ទៅកាន់តំបន់ដាច់ស្រយាល ធានាបាននូវស្ថានភាពអគ្គិសនី និងទឹកសម្រាប់ប្រជាជន និងអង្គភាពអាជីវកម្ម និងខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យស្ថានការណ៍មានស្ថិរភាព និងធ្វើឱ្យសកម្មភាពទាំងអស់វិលមករកភាពប្រក្រតីឡើងវិញ៕

បកប្រែដោយ Huyen Trang