នៅក្នុងពិធី លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានទទួលថវិកាចំនួន ១៧០០ ដុល្លារអាមេរិក ពីលោកស្រី ជា សំអេង និងលោកស្រី គឹម ណេង តំណាងឲ្យជំនាន់និស្សិត ដែលជាកូនរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ដែលធ្លាប់សិក្សានៅវៀតណាម ដើមទសវត្សរ៍ឆ្នាំ ១៩៨០។

leftcenterrightdel
អ្នកស្រី ជា សំអេង តំណាងឲ្យជំនាន់និស្សិត ដែលជាកូនរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ដែលធ្លាប់សិក្សានៅវៀតណាម ក្នុងអំឡុងឆ្នាំ ១៩៨០-១៩៨៧ ផ្តល់ថវិកាឧបត្ថម្ភជូនលោកឯកអគ្គរដ្ឋទូត Nguyen Huy Tang (រូបថត៖ vnanet.vn)

លោកស្រី ជា សំអេង និងលោកស្រី គឹម ណេង បានចែករំលែកការខាតបង់អាយុជីវិត និងទ្រព្យសម្បត្តិដែលបណ្តាលមកពីព្យុះ និងទឹកជំនន់នាពេលថ្មីៗនេះសម្រាប់ប្រទេស និងប្រជាជនវៀតណាម ទន្ទឹមនឹងនោះ លោកស្រីទាំងពីរសម្តែងនូវក្តីជឿជាក់ថា ប្រទេស និងប្រជាជនវៀតណាមនឹងឆ្លងផុតគ្រាដ៏លំបាកនេះ។

មកទល់បច្ចុប្បន្ននេះ ស្ថានទូតវៀតណាមប្រចាំកម្ពុជា រៃអង្គាសថវិកាបានជាង ៤០,០០០ ដុល្លារអាមេរិក សម្រាប់ប្រជាជនវៀតណាមនៅតំបន់ដែលរងផលប៉ះពាល់ដោយសារព្យុះ៕

បកប្រែដោយ Thanh Cong