ក្នុងរយៈពេល ៣ ខែ សិក្ខាកាមនៃកងយោធពលខេមរភូមិន្ទ បានសិក្សា ស្រាវជ្រាវ និងអនុវត្តខ្លឹមសារយោធាស្របតាមកម្មវិធីសិក្សា។ ដោយមានការទទួលខុសត្រូវខ្ពស់ ការខិតខំប្រឹងប្រែង និងការប្តេជ្ញារបស់គ្រូបង្រៀន អ្នកបកប្រែ បុគ្គលិក និងសិក្ខាកាម វគ្គបំប៉នបានបញ្ចប់ដោយជោគជ័យ។
ថ្លែងមតិក្នុងពិធីបិទ លោកវរសេនីយ៍ឯក Nguyen Ngoc Oanh ប្រធានការិយាល័យទ័ពពិសេសនៃយោធភូមិភាគី បានវាយតម្លៃខ្ពស់ចំពោះការបង្រៀន ការត្រៀមរៀបចំយ៉ាងហ្មត់ចត់លើគ្រប់វិស័យនៃគណៈកម្មការរៀបចំ។ គ្រូបង្រៀនមានជំនាញល្អ និងមានបទពិសោធន៍ កម្មាភិបាលគ្រប់គ្រងមានទំនួលខុសត្រូវខ្ពស់។ ទន្ទឹមនឹងនោះ អង្គភាពបានរៀបចំឲ្យសិក្ខាកាមទៅទស្សនា ចូលរួមការផ្លាស់ប្តូរវប្បធម៌ សិល្បៈ និងការប្រកួតកីឡាមិត្តភាព ដើម្បីជួយសិក្ខាកាមយល់កាន់តែច្បាស់អំពីទឹកដី និងមនុស្សវៀតណាម។
លោក Nguyen Ngoc Oanh ជឿជាក់ថា តាមរយៈវគ្គបំប៉ននេះ សិក្ខាកាមនីមួយៗនឹងរួមចំណែកជម្រុញ និងរឹតបន្តឹងបន្ថែមទៀតនូវចំណងសាមគ្គីភាព និងមិត្តភាពរវាងយោធភូមិភាគទី៧ (កងទ័ពប្រជាជនវៀតណាម) និងបញ្ជាការដ្ឋានអង្គរក្ស (កងយោធពលខេមរភូមិន្ទ) និយាយដោយឡែក រវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរនិយាយរួម។ សិក្ខាកាមនឹងផ្សព្វផ្សាយ និងអប់រំយ៉ាងសកម្មដល់ប្រជាជន យុវជន កម្មាភិបាលវ័យក្មេង ជាពិសេសយុវជនក្នុងជួរកងទ័ពនៃប្រទេសទាំងពីរ អំពីអត្ថន័យជាប្រវត្តិសាស្ត្រនៃទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពពិសេសរវាងប្រទេសទាំងពីរ ប្រជាជាតិទាំងពីរវៀតណាម-កម្ពុជា៕
បកប្រែដោយ Thuy Anh
Type the code from the image