leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Ngoc Oanh ប្រធានការិយាល័យទ័ពពិសេសនៃសេនាធិការដ្ឋានយោធភូមិភាគទី ៧ រាយការណ៍អំពីការត្រៀមរៀបចំនិងកម្មវិធីសិក្សា

ក្នុងរយៈពេល ៣ ខែ សិក្ខាកាមចំនួន ៥០ នាក់ នឹងសិក្សា ស្រាវជ្រាវលើខ្លឹមសារដូចខាងក្រោម៖ បច្ចេកទេសឆ្លងកាត់ឧបសគ្គ ការឡើងភ្នំ ការជ្រៀតចូលក្នុងទីក្រុង សំរ៉ូតចុះតាមខ្សែពួរនៅជាន់ខ្ពស់ ការបាញ់កាំភ្លើង ការបោះគ្រាប់បែកដៃក្នុងផ្ទះ; ឆ្លងកាត់ឧបសគ្គ K16 ហែលទឹកប្រដាប់អាវុធ; បាញ់កាំភ្លើង K54; ការបាញ់កាំភ្លើង AK; បច្ចេកទេសចាប់សត្រូវ; ហ្វឹកហ្វឺនយុទ្ធវិធី រំដោះចំណាប់ខ្មាំងនៅក្នុងទីក្រុង ក្នុងរថយន្ត និងវាយប្រហារដោយសម្ងាត់។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Le Ngoc Hai នាយរងសេនាធិការយោធភូមិភាគទី ៧ ថ្លែងសុន្ទរកថាបើកវគ្គ
leftcenterrightdel
នាយទាហាន នាយទាហានរង និងពលទាហាននៃកងយោធពលខេមរភូមិចូលរួមវគ្គបំប៉ន

ថ្លែងសុន្ទរកថាបើកវគ្គបំប៉នយោធា លោកឧត្តមសេនីយ៍ត្រី Le Ngoc Hai នាយរងសេនាធិការយោធភូមិភាគ បានស្នើឱ្យគណៈកម្មាធិការរៀបចំ ក្រុមគ្រូបង្រៀន អ្នកបកប្រែត្រូវលើកកម្ពស់ស្មារតីទំនួលខុសត្រូវ និងសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងភ្នាក់ងារ និងអង្គភាពដើម្បីរៀបចំឱ្យបានល្អសម្រាប់វគ្គបំប៉ននេះ។

សិក្ខាកាមទាំងអស់ជំនះរាល់ការលំបាក ខិតខំប្រឹងប្រែងស្រាវជ្រាវ សិក្សា និងអនុវត្តយ៉ាងសកម្មដើម្បីសម្រេចបានលទ្ធផលខ្ពស់បំផុត។ គោរពយ៉ាងម៉ឺងម៉ាត់នូវវិន័យកងទ័ព ច្បាប់នៃប្រទេសទាំងពីរ និងបទប្បញ្ញត្តិ; លើកកំពស់ស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ; គោរព កសាង និងរក្សាទំនាក់ទំនងជាមួយកម្មាភិបាលគ្រប់គ្រង គ្រូបង្រៀន បុគ្គលិក និងប្រជាជននៅមូលដ្ឋាន៕

បកប្រែដោយ Pham Diep