ដោយពិភាក្សាអំពីស្ថានភាពសហប្រតិបត្តិការលើវិស័យវប្បធម៌ នាពេលកន្លងមកនេះ លោក Ta Quang Dong បានជូនដំណឹងថា ទំនាក់ទំនងផ្លាស់ប្តូរវប្បធម៌ និងសិល្បៈរវាងវៀតណាម និងកម្ពុជា បានអភិវឌ្ឍយ៉ាងល្អ ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងទ្វេភាគី និងពហុភាគី។

កិច្ចសហប្រតិបត្តិការវប្បធម៌និងសិល្បៈគឺជាស្ពានតភ្ជាប់ពង្រឹងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរបានជួយប្រជាជននៃប្រទេសទាំងពីរចែករំលែកភាពស្រដៀងគ្នា និងលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក។

leftcenterrightdel
លោក Ta Quang Dong ជួបធ្វើការជាមួយលោក ឯក ប៊ុនថា (រូបថត៖ baovanhoa.vn)

យោងតាមលោកអនុរដ្ឋមន្ត្រី នៅឆ្នាំ២០២៣ ភាគីទាំងពីរបានសហការរៀបចំសប្តាហ៍វប្បធម៌កម្ពុជានៅខេត្ត Soc Trang និងខេត្ត Dong Thap។ នៅខេត្ត Dong Thap កម្មវិធីសិល្បៈរបស់កម្ពុជាបានបង្កើតឱកាសសម្រាប់ការផ្លាស់ប្តូរនៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ ចូលរួមចំណែកលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ។ នៅខែឧសភា ឆ្នាំ២០២៤ ភាគីទាំងពីរបានសហការរៀបចំសប្តាហ៍វប្បធម៌វៀតណាមនៅរាជធានីភ្នំពេញ និងខេត្តបន្ទាយមានជ័យ។

ចំពោះសកម្មភាពសហប្រតិបត្តិការពហុភាគី លោក Ta Quang Dong បានឲ្យដឹងថា កម្ពុជាបានចូលរួមសកម្មភាពវប្បធម៌ និងសិល្បៈដែលរៀបចំដោយវៀតណាម ហើយភាគីទាំងពីរចូលរួមយ៉ាងសកម្មក្នុងគម្រោងនានាក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-COCI...

លោក Ta Quang Dong បានស្នើថា ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ២០២៤ ភាគីទាំងពីរផ្តោតលើការអនុវត្តផែនការសហប្រតិបត្តិការវប្បធម៌ និងសិល្បៈ។ ក្នុងបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបេតិកភណ្ឌវប្បធម៌ លោកអនុរដ្ឋមន្ត្រីក៏បានស្នើឲ្យភាគីទាំងពីរបង្កើនការចែករំលែកបទពិសោធន៍ក្នុងការជួសជុល អភិរក្ស និងលើកកម្ពស់តម្លៃបេតិកភណ្ឌវប្បធម៌។

ទន្ទឹមនឹងនោះ លោក Ta Quang Dong បានស្នើឲ្យភាគីទាំងពីរជំរុញការផ្លាស់ប្តូរវប្បធម៌ ជាពិសេសកម្មវិធីផ្លាស់ប្តូរវប្បធម៌នៅបណ្ដាខេត្តជាប់ព្រំដែន ចូលរួមចំណែកជួយប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយនៃភាគីទាំងពីរ លើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក បន្តពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌ និងសិល្បៈក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការពហុភាគី អង្គការយូណេស្កូ អាស៊ាន កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងមហាអនុតំបន់៕

បកប្រែដោយ Thuy Anh