លោកស្រី Nguyen Thi Minh Thuy អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang រួមជាមួយថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នខេត្ត និងមូលដ្ឋាននានាដែលមានព្រំប្រទល់ជាប់ជាមួយខេត្តតាកែវ បានជួបធ្វើការជាមួយគណៈប្រតិភូ។

ក្នុងជំនួបនេះ លោក វ៉ី សំណាង បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅរបស់ថ្នាក់ដឹកនាំខេត្ត An Giang ចំពោះសមាជិកគណៈប្រតិភូ។ ព្រមទាំង លោកបានសម្តែងនូវក្តីសប្បាយរីករាយ និងបញ្ជាក់ពីទំនាក់ទំនងអ្នកជិតខាង មិត្តភាព និងអភិវឌ្ឍរវាងខេត្តទាំងពីរ។ តាមរយៈនោះ លោកសង្ឃឹមថា ខេត្ត An Giang នឹងបន្តសហការ និងជួយខេត្តតាកែវ អភិវឌ្ឍលើវិស័យកសិកម្ម អប់រំ សុខាភិបាល វប្បធម៌...។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ baoangiang.com.vn)

តាងនាមថ្នាក់ដឹកនាំខេត្ត An Giang លោកស្រី Nguyen Thi Minh Thuy បានសម្តែងនូវសេចក្តីសោមនស្សរីករាយដោយបានទទួលស្វាគមន៍លោក វ៉ី សំណាង មកជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្ត An Giang និងអបអរសាទរចំពោះលោក ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តតាកែវ។

តាមរយៈនោះ លោកស្រីជឿជាក់ថា ក្នុងតួនាទីថ្មីរបស់ខ្លួន លោក វ៉ី សំណាង នឹងបន្តដឹកនាំអាជ្ញាធរ និងប្រជាជនខេត្តតាកែវ ឲ្យសម្រេចបានសមិទ្ធផលកាន់តែច្រើនថែមទៀត រឹតបន្តឹងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរវាងខេត្តតាកែវ និងខេត្ត An Giang ដើម្បីរួមចំណែកកសាងព្រំដែនកម្ពុជា-វៀតណាម ប្រកបដោយស្ថិរភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍៕

បកប្រែដោយ Thuy Anh