នាពេលកន្លងមកនេះ ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅតាមខ្សែព្រំដែនរវាងស្រុក Bu Dop ខេត្ត Binh Phuoc ជាមួយស្រុកកែវសីមា និងស្រុកស្នួល នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានធានាស្ថិរភាព។ ជីវភាពរស់នៅផ្នែកសេដ្ឋកិច្ច សង្គមរបស់ប្រជាជនកំពុងអភិវឌ្ឍ ហើយសកម្មភាពពាណិជ្ជកម្មនៅតាមព្រំដែនក៏ត្រូវបានជម្រុញ។ ភាគីទាំងឡាយបានសហការប្រកបដោយប្រសិទ្ធភាពក្នុងការប្រឆាំងការរត់ពន្ធ ចូលរួមចំណែករក្សាសន្តិសុខ និងការពារជាតិនៅតាមតំបន់ព្រំដែន។ ការឆ្លងកាត់ព្រំដែនរវាងប្រជាជននៃប្រទេសទាំងពីរមានភាពងាយស្រួលនិងស្របតាមច្បាប់។

leftcenterrightdel
ភាគីទាំងឡាយចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ និងសង្គម (រូបថត៖ baobinhphuoc.com.vn)

អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធនៃភាគីទាំងពីរបានផ្លាស់ប្តូរអំពីស្ថានភាពសន្តិសុខនៅតាមព្រំដែន បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការផ្លាស់ប្តូរ និងការអភិវឌ្ឍសេដ្ឋកិច្ច និងវប្បធម៌។

ការថែទាំសុខភាពរបស់ប្រជាជននៅតាមបណ្តាស្រុកជាប់ព្រំដែនត្រូវបានពង្រឹង  តាមរយៈនោះបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនាក់ទំនងមិត្តភាពរវាងអាជ្ញាធរ និងប្រជាជននៃប្រទេសទាំងពីរ។ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២៤ ស្រុក Bu Dop បានបញ្ជូនក្រុមបេសកកម្មចំនួន២ ដើម្បីចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់ស្រុកកែវសីមា ស្រុកស្នួល ដោយមានថវិកាសរុបចំនួនជាង ៥០០ លានដុង។

ក្នុងសន្និសីទនេះ ភាគីទាំងឡាយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ និងសង្គម រវាងគណៈកម្មាធិការប្រជាជនស្រុក Bu Dop ខេត្ត Binh Phuoc និងអាជ្ញាធរស្រុកកែវសីមា (ខេត្តមណ្ឌលគិរី) ស្រុកស្នួល (ខេត្តក្រចេះ) ព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំស្រុក Bu Dop បញ្ជាការដ្ឋានយោធា និងនគរបាលស្រុក Bu Dop បានប្រគល់អំណោយដ៏មានអត្ថន័យដល់អង្គភាពស្រុកកែវសីមា និងស្រុកស្នួល៕

បកប្រែដោយ Thuy Anh