បន្ទាប់ពីបំពេញបេសកកម្មស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីក្នុងខេត្តកំពង់ឆ្នាំងអស់រយៈពេលជាង ៨ ខែកន្លងមក ក្រុមការងារ K៩០ (យោធភូមិភាគទី៩) បានប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៥ អដ្ឋិធាតុ បង្កើនចំនួនអដ្ឋិធាតុយុទ្ធជនពលី វៀតណាមសរុបក្នុងខេត្តពីដំណាក់កាលទី១ (រដូវប្រាំង ២០០១-២០០២) ដល់ដំណាក់កាលទី២៣ (រដូវប្រាំង ២០២៣- ២០២៤) ឡើង ៣៧៣ អដ្ឋិធាតុ។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Huynh Van Ngon ប្រគល់អំណោយជូនថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្តកំពង់ឆ្នាំង

ថ្លែងមតិក្នុងពិធីនេះ លោកឧត្តមសេនីយ៍ត្រី Huynh Van Ngon ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល កងយោធពលខមរភូមិន្ទ អាជ្ញាធរ គណៈកម្មាធិការជំនាញនិងប្រជាជនកម្ពុជាដែលបានជួយក្រុម K៩០ (យោធភូមិភាគទី៩) បំពេញភារកិច្ចរបស់ខ្លួនដោយជោគជ័យ។

លោកអនុប្រធាននយោបាយយោធភូមិភាគទី៩ សង្ឃឹមថា ភាគីទាំងពីរនឹងបន្តអនុវត្តបានល្អនូវកិច្ចព្រមព្រៀងលើកទី២២ រវាងគណៈកម្មាធិការជំនាញនៃរដ្ឋាភិបាលវៀតណាម និងកម្ពុជា ដែលបានចុះហត្ថលេខានៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣។ ភាគីទាំងពីរបន្តសហការដឹកនាំ ស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតនៅប្រទេសកម្ពុជាក្នុងសម័យសង្គ្រាម។

leftcenterrightdel
ពិធីចុះហត្ថលេខាលើកំណត់ហេតុប្រគល់ និងទទួលអដ្ឋិធាតុយុទ្ធជនពលី

នៅក្នុងពិធីនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុប្រគល់និងទទួលអដ្ឋិធាតុយុទ្ធជនពលី ហើយគណៈកម្មាធិការរៀបចំបានប្រគល់គ្រឿងឥស្សរិយយសមិត្តភាពវៀតណាម; ប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រី; ប័ណ្ណសរសើររបស់ក្រសួងការពារប្រទេសវៀតណាម ជូនក្រុម និងបុគ្គលដែលមានស្នាដៃល្អក្នុងកិច្ចសហការស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី៕

បកប្រែដោយ Thuy Anh