របាយការណ៍ស្តីពីសកម្មភាពក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២៤ នៃសមាគមមិត្តភាពវៀតណាម-កម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរតែងតែត្រូវបានពង្រឹងនិងពង្រីក។ សកម្មភាពកិច្ចការបរទេសត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់។ ចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ និស្សិតកម្ពុជាចំនួន ១៧៦ នាក់ដែលសិក្សានៅប្រទេសវៀតណាមទទួលបានការជួយឧបត្ថម្ភពីសមាគម បង្កើតមនោសញ្ចេតនាល្អរវាងនិស្សិតកម្ពុជា ជាមួយទឹកដី និងមនុស្សវៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទ (រូថត៖ daibieunhandan.vn)

ថ្លែងមតិនៅសន្និសីទនេះ លោកស្រី Nguyen Thi Thanh បានស្នើឲ្យ បន្តជំរុញការកសាង និងអភិវឌ្ឍន៍សមាគមដ៏រឹងមាំ លើគ្រប់វិស័យ។ សមាគមជំរុញការអប់រំឲ្យសមាជិក និងប្រជាជនគ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរអំពីទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជា។ សមាគមបន្តប្រយុទ្ធប្រឆាំងនឹងទង្វើរបស់កងកម្លាំងអរិភាព ដែលមានឧបាយកលបំផ្លិចបំផ្លាញ បំបែកបំបាក់ និងបំភ្លៃប្រវត្តិសាស្ត្រនៃទំនាក់ទំនងល្អរវាងប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh