លោកវរសេនីយ៍ទោ Nguyen Tat Viet ប្រធានប៉ុស្តិ៍ការពារព្រំដែន Ia Lop បានឲ្យដឹងថា៖ អង្គភាពឈរជើងនៅឃុំ Ia Mo ស្រុក Chu Prong ខេត្ត Gia Lai គ្រប់គ្រងព្រំដែនមានប្រវែង ១៤.៨២៥ គីឡូម៉ែត្រ និងគ្រប់គ្រងភូមិ Ring និង ភូមិ Khon ឃុំ Ia Mo និង​ព្រំប្រទល់ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ អនុវត្តការដឹកនាំរបស់គណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន Gia Lai លើកិច្ចការបរទេសតាមព្រំដែន ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ គណៈកម្មាធិការបក្ស និងគណៈមេបញ្ជាការប៉ុស្តិ៍ការពារព្រំដែន​ Ia Lop បានអនុវត្ត​កិច្ចការបរទេសបានល្អជាមួយអង្គភាពនានានៃកម្លាំងការពារព្រំដែនកម្ពុជា។

leftcenterrightdel
កងកម្លាំងការពារព្រំដែនកម្ពុជា ជូនពរឆ្នាំថ្មីជូនកម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែន Ia Lop

អាស្រ័យលើនេះ ប៉ុស្តិ៍ការពារព្រំដែន Ia Lop បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយកម្លាំងការពារព្រំដែននៃប្រទេសមិត្តជាប្រចាំ ដោយបានរួមគ្នាបូកសរុប និងវាយតម្លៃលើបញ្ហានានាទាក់ទងនឹងអធិបតេយ្យភាព សន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងស្មារតីសាមគ្គីភាព មិត្តភាព ទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក។ ទន្ទឹមនឹងការអនុវត្ត​វិធានការការពារព្រំដែន គណៈកម្មាធិការបក្ស និងគណៈមេបញ្ជាការប៉ុស្តិ៍ការពារព្រំដែន Ia Lop មានគោលនយោបាយ និងដំណោះស្រាយជាច្រើន ដើម្បីដឹកនាំកិច្ចការបរទេសការពារព្រំដែនឱ្យអភិវឌ្ឍតាមទិសដៅជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព និងសម្រេចបានលទ្ធផលសំខាន់ៗ។

នៅឆ្នាំ ២០២៣ ប៉ុស្តិ៍ការពារព្រំដែន Ia Lop បានរៀបចំការជួបប្រាស្រ័យចំនួន ៤ លើក នៅតាមព្រំដែនជាមួយប៉ុស្តិ៍លេខ ៧០១ និង ៧០៣ នគរបាលព្រំដែនកម្ពុជា និង​ប៉ុស្តិ៍លេខ៤១ និងលេខ៤៣ កម្លាំង​ការពារព្រំដែនកម្ពុជា ក្នុងឱកាសពិធីបុណ្យធំៗ និងបុណ្យចូលឆ្នាំថ្មីនៃភាគីទាំងពីរ។ តាមរយៈការជួបប្រាស្រ័យ និងផ្លាស់ប្តូរ ភាគីទាំងពីរបានដោះស្រាយយ៉ាងល្អនូវស្ថានការណ៍នានាដែលកើតមានឡើងនៅតាមព្រំដែន រក្សាបាននូវចំណងសាមគ្គីភាព និងមិត្តភាពនៃប្រទេសជិតខាងវៀតណាម-កម្ពុជា រួមចំណែកការពារអធិបតេយ្យភាពជាតិ និងសន្តិសុខព្រំដែន។

leftcenterrightdel
លោកវរសេនីយ៍ទោ Nguyen Tat Viet ជូនអំណោយដល់កម្លាំង​ការពារព្រំដែន​កម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤

ប៉ុស្តិ៍ការពារព្រំដែន Ia Lop ក៏បានសម្របសម្រួលជាប្រចាំជាមួយអង្គភាពកម្លាំងការពារព្រំដែនកម្ពុជា ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតំបន់ព្រំដែនអំពីប្រពៃណីនៃចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម-កម្ពុជា រួមគ្នាអនុវត្តកិច្ចព្រមព្រៀងស្តីពីបទប្បញ្ញត្តិព្រំដែនដែលប្រទេសទាំងពីរបានចុះហត្ថលេខា និងគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ។

លទ្ធផលលេចធ្លោក្នុងកិច្ចការបរទេសការពារព្រំដែនរបស់ប៉ុស្តិ៍ការពារព្រំដែន Ia Lop ដែលសម្រេចបាននាពេលថ្មីៗនេះ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់កម្មាភិបាល និងយុទ្ធជននៃអង្គភាព ក្នុងការបន្តកសាង ពូនជ្រំ ថែរក្សាទំនាក់ទំនងប្រពៃណី សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍទៅវិញទៅមកជាមួយរដ្ឋាភិបាលកម្ពុជា និងបណ្តាអង្គភាពនៃកងកម្លាំងការពារព្រំដែនកម្ពុជា ក្រោមទិសស្លោកថា “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង”៕

បកប្រែដោយ Duy Hoan