កម្មវិធីមានគោលបំណងបង្កើតបរិយាកាសសម្រាប់សមាជិកសម្ព័ន្ធយុវជន និងនិស្សិតនៃប្រទេសទាំងបីដែលកំពុងសិក្សានៅសកលវិទ្យាល័យ និងវិទ្យាល័យជាន់ខ្ពស់នៅខេត្ត Kon Tum មានការផ្លាស់ប្តូរវប្បធម៌ និងបទពិសោ្សធន៍ក្នុងការសិក្សារៀនសូត្រ បណ្តុះបណ្តាល និងបំប៉ន់បំណិនសង្គម។

leftcenterrightdel
ការផ្តល់អាហារូបករណ៍ចំនួន ២០ ដល់និស្សិតដែលមានស្នាដៃសិក្សាខ្ពស់នៅក្នុងមហោស្រពនិស្សិតវៀតណាម-ឡាវ-កម្ពុជា ឆ្នាំ២០២៤ (រូបថត៖ vnanet.vn)

មហោស្រពបានប្រព្រឹត្តទៅដោយមានសកម្មភាពសំខាន់ៗដូចជា៖ ការប្រកួតបាល់ទះ; ការប្រកួតហែលទឹកសេរី ៥០ ម៉ែត្របុរស; ការផ្លាស់ប្តូរសិល្បៈ; រៀបចំសកម្មភាពសុខុមាលភាពសង្គម និងការប្រកួតធ្វើម្ហូប។ល។

ក្នុងឱកាសនេះ សម្ព័ន្ធយុវជនខេត្ត Kon Tum បានសម្របសម្រួលជាមួយសាខាសាកលវិទ្យាល័យ Da Nang ប្រចាំខេត្ត Kon Tum ដើម្បីផ្តល់អាហារូបករណ៍ចំនួន ២០ ដល់និស្សិតដែលមានស្នាដៃសិក្សាខ្ពស់; ប្រគល់វិញ្ញាបនបត្រចំនួន ៥០ នៃការចូលរួមមហោស្រពនិស្សិតនៃប្រទេសចំនួនបី វៀតណាម-ឡាវ-កម្ពុជា ឆ្នាំ២០២៤។

លើសពីនេះ សម្ព័ន្ធយុវជនខេត្ត Kon Tum ក៏បានប្រគល់រង្វាន់ទី១ ចំនួន៣ រង្វាន់ទី២ ចំនួន៤ រង្វាន់ទី៣ ចំនួន២ និងរង្វាន់លើកទឹកចិត្តចំនួន២ ដល់ក្រុម និងបុគ្គលដែលមានស្នាដៃឆ្នើមក្នុងមហោស្រពផងដែរ៕

បកប្រែដោយ Huyen Trang