លោកឧត្តមសេនីយ៍ត្រី Nguyen Kim Ton នាយកមជ្ឈមណ្ឌលវិទ្យុ និងទូរទស្សន៍យោធា និងលោកឧត្តមសេនីយ៍ទោ វ៉េង សុខហេង នាយក នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិកម្ពុជា ធ្វើជាសហប្រធាននៃកិច្ចពិភាក្សានេះ។

លោកឧត្តមសេនីយ៍ត្រី Nguyen Kim Ton បានសង្កត់ធ្ងន់ថា ការផ្ដល់ព័ត៌មាន និងការផ្សព្វផ្សាយអំពីសមិទ្ធផលនៃការអភិវឌ្ឍរបស់កម្ពុជា ការរីកចម្រើនឥតឈប់ឈររបស់កងយោធពលខេមរភូមិន្ទ ក៏ដូចជាទំនាក់ទំនងសាមគ្គីភាព មិត្តភាព ប្រពៃណី ជំនួយទៅវិញទៅមករវាងវៀតណាម និងកម្ពុជា ជាពិសេសរវាងកងទ័ពទាំងពីរ គឺជាភារកិច្ចកំពូលមួយរបស់មជ្ឈមណ្ឌលវិទ្យុ និងទូរទស្សន៍យោធា។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា

ដំណើរទស្សនកិច្ចនៅវៀតណាមរបស់គណៈប្រតិភូនាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិកម្ពុជា គឺជាឱកាសសម្រាប់ភាគីទាំងពីរផ្លាស់ប្តូរ និងកំណត់ទិសដៅនៃកិច្ចសហប្រតិបត្តិការក្នុងការផ្ដល់ព័ត៌មាន ផ្សព្វផ្សាយអំពីទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ។

លោកឧត្តមសេនីយ៍ទោ វ៉េង សុខហេង បានគូសបញ្ជាក់ថា កម្ពុជា និងវៀតណាម គឺជាប្រទេសជិតខាងទាំងពីរ ដែលមានប្រពៃណីនៃសាមគ្គីភាព និងការជួយគាំទ្រគ្នាទៅវិញទៅមក។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅវៀតណាមមានគោលបំណងរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពរវាងកងទ័ពទាំងពីរ។

នៅក្នុងកិច្ចពិភាក្សានោះ ភាគីទាំងពីរបានឯកភាពធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើខ្លឹមសារដូចជា៖ ការផ្លាស់ប្តូរទូរទស្សន៍ដែលផ្សព្វផ្សាយអំពីកងទ័ពនៃប្រទេសទាំងពីរ និងអំពីសាមគ្គីភាពរវាងប្រទេសទាំងពីរ កងទ័ពទាំងពីរ ស្វែងយល់ ទស្សនា និងរៀនពីបទពិសោធន៍គ្នាទៅវិញទៅមកក្នុងការផលិតទូរទស្សន៍ ដើម្បីផ្សព្វផ្សាយរូបភាពនៃកងទ័ពនៃប្រទេសទាំងពីរ។ល៕

បកប្រែដោយ Thuy Anh