អញ្ជើញចូលរួមកម្មវិធីមានលោកឧត្តមសេនីយ៍ទោ Nguyen Van Nam មេបញ្ជាការបញ្ជាការដ្ឋានទីក្រុងហូជីមិញ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជានៃទីក្រុងហូជីមិញ

leftcenterrightdel
 

leftcenterrightdel
គណៈកម្មការរៀបចំផ្តល់អំណោយដល់ប្រជាពលរដ្ឋដែលមានស្ថានភាពលំបាក

នៅក្នុងកម្មវិធីនោះ ប្រជាពលរដ្ឋក្រីក្រ មនុស្សចាស់ឯកោ កុមារកំព្រា និងសិស្សល្អសង្វាតសិក្សា ត្រូវបានពិនិត្យ ផ្តល់ប្រឹក្សាសុខភាព និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃ។ លើសពីនេះ គណៈកម្មការរៀបចំក៏បានផ្តល់ថវិកាជាង ៣០០​ លានដុង ដើម្បីសាងសង់ផ្ទះ «មនោសញ្ចេតនារវាងកងទ័ព - ប្រជាជន» ចំនួន ២ ខ្នង ជូនស្រុក Tan Bien ខេត្ត Tay Ninh និងផ្ទះចំនួន ២ ខ្នង ជូនឃុំ Tan Binh ស្រុក Tan Bien និងផ្តល់អំណោយចំនួន ៨០០ ជូនគ្រួសារមានស្ថានភាពលំបាក សរុប ១៦០ លានដុង។

leftcenterrightdel
គ្រូពេទ្យពិនិត្យសុខភាពជូនប្រជាពលរដ្ឋ

អញ្ជើញថ្លែងមតិក្នុងកម្មវិធី លោកឧត្តមសេនីយ៍ទោ Nguyen Van Nam បានអះអាងថា៖ កម្មវិធីគឺជាសកម្មភាពជាក់ស្តែង និងមានអត្ថន័យ រួមចំណែកថែរក្សាជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ព្រំដែននៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ ដែលជាសក្ខីភាពនៃចំណងមិត្តភាពពិសេសរវាងប្រជាជនវៀតណាម និងកម្ពុជា។

លោកឧត្តមសេនីយ៍ទោ Nguyen Van Nam បានឲ្យដឹងថា នាពេលខាងមុខ បញ្ជាការដ្ឋានទីក្រុងហូជីមិញ និងសមាគមមិត្តភាពវៀតណាម-កម្ពុជានៃទីក្រុងហូជីមិញ នឹងបន្តសម្របសម្រួលជាមួយអង្គភាព និងមូលដ្ឋានរៀបចំសកម្មភាពជាក់ស្តែងជាច្រើន ដើម្បីរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។

បកប្រែដោយ Duy Hoan