បណ្ដាវគ្គបណ្តុះបណ្តាលរួមមាន៖ វគ្គទី៧១ បណ្ដុះបណ្ដាលអ្នកបញ្ជា និងសេនាធិការទ័ពជើងគោកថ្នាក់ឧត្តមសិក្សាវគ្គទី ៧៤ បណ្តុះបណ្តាលភាសាវៀតណាម គ្រូបង្រៀន និងបំប៉នមន្ត្រីគ្រប់គ្រងនៃកងយោធពលខេមរភូមិន្ទ។ មន្រ្តីទាំងនេះត្រូវបានជ្រើសរើសដោយភាគីកម្ពុជា បញ្ជូនមកបណ្តុះបណ្តាលនៅប្រទេសវៀតណាម។ ក្នុងដំណើរការសិក្សា សិក្ខាកាមតែងតែទទួលបានការយកចិត្តទុកដាក់ ការដឹកនាំពីថ្នាក់ដឹកនាំសាលា និងជំនួយពីគណៈកម្មាធិការបក្ស និងមេបញ្ជាការនៃអង្គភាពគ្រប់គ្រងផ្ទាល់ និងការសហការយ៉ាងជិតស្និទ្ធរបស់ស្ថានទូត អនុព័ន្ធយោធាកម្ពុជាប្រចាំវៀតណាម។

leftcenterrightdel
ថ្នាក់ដឹកនាំសាលានាយទាហានកងទ័ពជើងគោកលេខ២ ប្រគល់សញ្ញាបត្រ

ក្នុងរយៈពេលសិក្សានៅវៀតណាម សិក្ខាកាមទាំងអស់បានខិតខំប្រឹងប្រែងសិក្សាយ៉ាងសកម្ម ជំនះការលំបាក និងទទួលចំណេះដឹង និងបទពិសោធន៍ បំពេញគោលដៅ និងតម្រូវការបណ្តុះបណ្តាលដោយជោគជ័យ។

ថ្លែងមតិក្នុងពិធីបិទ លោកឧត្តមសេនីយ៍ត្រី Vu Thanh Hiep បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីសិក្សារបស់សិក្ខាកាមដែលចូលរួមវគ្គនេះ។ សាលាសង្ឃឹមថា ទោះបីស្ថិតក្នុងឋានៈណាក៏ដោយ ជួបការលំបាកយ៉ាងណាក៏ដោយ មន្ត្រីដែលសិក្សាក្នុងវគ្គនេះនឹងបន្តព្យាយាម សិក្សា បណ្តុះបណ្តាល និងបំពេញល្អនូវភារកិច្ចដែលត្រូវបានប្រគល់ឲ្យ បន្តរួមចំណែកក្នុងការពូនជ្រំទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពរវាងវៀតណាម និងកម្ពុជា ស្រស់បំព្រេងជានិច្ចកាល ស្ថិតស្ថិជាអមត៕

បកប្រែដោយ Thuy Anh