ឥណ្ឌូនេស៊ីមានសក្តានុពលជាច្រើនដើម្បីអភិវឌ្ឍឧស្សាហកម្មហាឡាល់ផលិតផលិតផលដែលត្រូវបានអនុញ្ញាតក្នុងក្របខ័ណ្ឌសាសនា។ ដូច្នេះ ឥណ្ឌូនេស៊ីតែងតែលើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការជាមួយភាគីទាំងអស់ដែលមានការយកចិត្តទុកដាក់ដូចគ្នា រួមទាំងវៀតណាមផងដែរ ដើម្បីរួមគ្នាអភិវឌ្ឍផលិតផល។ នេះជាការអះអាងរបស់លោក Eko Cahyanto អគ្គលេខាធិការនៃក្រសួងឧស្សាហកម្មឥណ្ឌូនេស៊ី។

leftcenterrightdel
ផលិតផលគ្រឿងសំអាងហាឡាល់នៅឯពិព័រណ៍ឧស្សាហកម្មហាឡាល់ (រូបថត៖ vov.vn)

ជាមួយនឹង ៨៧% នៃប្រជាជនឥណ្ឌូនេស៊ី ដែលមានប្រជាជនជាង ២៨០ លាននាក់ កាន់សាសនាឥស្លាម ទីផ្សារហាឡាលរបស់ឥណ្ឌូនេស៊ីមានសក្តានុពលជាច្រើនសម្រាប់ប្រទេសជាច្រើន រួមទាំងវៀតណាមផងដែរ។ លោក Eko Cahyanto បានឲ្យដឹងថា “ឥណ្ឌូនេស៊ីមានប្រជាជនដែលកាន់សាសនាឥស្លាម ជាច្រើន និងមានតម្រូវការយ៉ាងខ្លាំងចំពោះផលិតផលហាឡាល់។ យើងនឹងសហប្រតិបត្តិការជាមួយប្រទេសណាមួយដែលបំពេញតាមស្តង់ដារទាំងនោះ។ ឥណ្ឌូនេស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនដែលបំពេញតាមស្តង់ដាររបស់ឥណ្ឌូនេស៊ី។ ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមកាលពីដើមឆ្នាំនេះខ្ញុំបានឃើញថា វៀតណាមមានចំណាប់អារម្មណ៍ចំពោះវិស័យហាឡាល់។ យើងមើលឃើញសក្តានុពលនៅក្នុងផលិតផលហាឡាល់មួយចំនួនរបស់វៀតណាម ដែលឥណ្ឌូនេស៊ីកំពុងត្រូវការ។ ដរាបណាផលិតផលដែលវៀតណាមផលិតមានគុណភាពល្អ ជាពិសេសស្របតាមស្តង់ដារ និងចំណូលចិត្តរបស់ប្រជាជនឥណ្ឌូនេស៊ី”។

នៅក្នុងសេចក្តីប្រកាសនាពេលថ្មីៗនេះ ទីភ្នាក់ងារធានាផលិតផលហាឡាលរបស់ឥណ្ឌូនេស៊ី (BPJPH) បានឲ្យដឹងថា ប្រទេសជាង ៥០ មានគោលបំណងសហប្រតិបត្តិការ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌូនេស៊ីក្នុងវិស័យហាឡាល់។ ក្នុងចំណោមប្រទេសទាំងនេះ ទីភ្នាក់ងារបានគូសបញ្ជាក់ពីការបង្កើនកិច្ចសហប្រតិបត្តិការរបស់ប្រទេសវៀតណាម សិង្ហបុរី អារ៉ាប៊ីសាអូឌីត កូរ៉េខាងត្បូង និងអ៊ុយរូហ្គាយជាមួយឥណ្ឌូនេស៊ី៕

បកប្រែដោយ Huyen Trang