ទោះជាយ៉ាងណាក៏ដោយ សមិទ្ធិផលនាពេលកន្លងមកក៏កំពុងដាក់វៀតណាមនៅចំពោះមុខច្រកទ្វារដ៏សំខាន់មួយ ដើម្បីបង្កើនការអភិវឌ្ឍផ្ទាល់ខ្លួន។ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម លោក Kamal Malhotra អតីតអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម បានឲ្យដឹងថា អត្ថប្រយោជន៍និងហានិភ័យដែលនាំមកដោយបញ្ញាសិប្បនិមិ្មត(AI) ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ នឹងបង្កើតបច្ចេកវិជ្ជាថ្មីផង និងនាំមកនូវបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងនយោបាយដល់វៀតណាមផងដែរ។

leftcenterrightdel
លោក Kamal Malhotra ក្នុងកិច្ចសន្ទនាជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម (រូបថត៖ Phan Tung/VOV-New Delhi)

ដើម្បីធ្វើដូច្នេះបាន វៀតណាមត្រូវការផ្លាស់ប្តូរថ្មី ២.០ ជាមួយនឹងមហិច្ឆតាអភិវឌ្ឍន៍ខ្លាំងជាង ផ្លាស់ប្តូរថ្មី ១.០ ក្នុងឆ្នាំ ១៩៨៦ ជាសម័យកាលដែលវៀតណាមផ្តោតសំខាន់លើ "ការផ្លាស់ប្តូរថ្មីសេដ្ឋកិច្ច"។ ផ្លាស់ប្តូរថ្មី ២.០ ត្រូវសង្កត់ធ្ងន់លើយុទ្ធសាស្ត្រសេដ្ឋកិច្ចរយៈពេលវែង ដែលអនុញ្ញាតឱ្យវៀតណាមរីកចម្រើនកាន់តែខ្លាំង៖ “វៀតណាមចង់ក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។ ដើម្បីក្លាយជាប្រទេស "អភិវឌ្ឍន៍" ពិតណាស់ថា នឹងត្រូវការការខិតខំប្រឹងប្រែងបន្ថែមទៀតពីវៀតណាម។ តាមពិតទៅ លក្ខណៈវិនិច្ឆ័យដើម្បីក្លាយជាប្រទេសអភិវឌ្ឍន៍ (យោងតាមធនាគារពិភពលោក - WB) គឺប្រទេសនីមួយៗត្រូវសម្រេចបានប្រាក់ចំណូលប្រចាំឆ្នាំជាអប្បបរមាសម្រាប់មនុស្សម្នាក់ចំនួន ១៤.០០០ ដុល្លារ។ មានន័យថា វៀតណាមត្រូវកំណត់គោលដៅជាច្រើនសម្រាប់រយៈពេល ២០ ឆ្នាំខាងមុខ។ ប៉ុន្តែនោះគ្រាន់តែជាកត្តាមួយប៉ុណ្ណោះ។ វៀតណាមនឹងត្រូវការកំណែទម្រង់កាន់តែខ្លាំងនិងទូលំទូលាយជាងមុន ដូចជាកំណែទម្រង់ប្រព័ន្ធតុលាការ ការវិនិយោគលើធនធានមនុស្ស សមត្ថភាពបញ្ញា និងការបណ្តុះបណ្តាលដើម្បីកសាងថ្នាក់ដឹកនាំជំនាន់ថ្មីដែលមានសមត្ថភាពដឹកនាំប្រទេសជាតិលើគ្រប់វិស័យ”។

លោក Kamal Malhotra បានចាត់ទុកថា វៀតណាមត្រូវមានធនធានមនុស្សប្រកបដោយគុណភាព និងបច្ចេកវិទ្យាខ្ពស់។ លើសពីនេះ វៀតណាមត្រូវអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យយុទ្ធសាស្ត្រ និងលើឆាកអន្តរជាតិ ដើម្បីជំរុញការប្រកួតប្រជែងអន្តរជាតិផងដែរ៕

តាម vovworld.vn