ចាប់តាំងពីបានបង្កើតឡើង និងការអភិវឌ្ឍរបស់ខ្លួន បក្សកុម្មុយនិស្តវៀតណាមបានបង្ហាញពីតួនាទីរបស់ខ្លួនជាកត្តាកំណត់ក្នុងគ្រប់ជ័យជម្នះទាំងអស់នៃបដិវត្តន៍វៀតណាម។ ពីឋានៈជាប្រទេសជាតិដែលរងការគាបសង្កត់ និងជាទាសករ ក្រោមការដឹកនាំរបស់បក្ស និងលោកប្រធានហូជីមិញ ប្រជាជនរបស់យើងបានបង្កើតអព្ភូតហេតុដ៏អស្ចារ្យគឺ៖ ដណ្តើមបានឯករាជ្យជាតិ បង្រួបបង្រួមជាតិ ការពារមាតុភូមិយ៉ាងរឹងមាំ កសាងសង្គមនិយមបន្តិចម្តងៗ និងដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍជាបន្តបន្ទាប់ និងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយពិភពលោក។ ប្រវត្តិសាស្ត្រនៃបដិវត្តន៍វៀតណាម បានបញ្ជាក់យ៉ាងជ្រាលជ្រៅអំពីសច្ចភាពមួយ៖ ទីណាដែលមានភាពជាអ្នកដឹកនាំត្រឹមត្រូវរបស់បក្ស ទីនោះមានជំនឿ ឯកភាព និងជ័យជំនះ។

leftcenterrightdel
គណៈកម្មាធិការមជ្ឈិមបក្សអាណត្តិថ្មីបង្ហាញមុខ

ពិធីរំលឹកខួបនៃការបង្កើតបក្សនៅឆ្នាំនេះ ធ្វើឡើងក្នុងបរិបទដែលប្រទេសជាតិបន្តសម្រេចបាននូវសមិទ្ធផលសំខាន់ៗ និងទូលំទូលាយលើគ្រប់វិស័យ។ លទ្ធផលទាំងនេះគឺជាការឆ្លុះបញ្ចាំងពីប្រាជ្ញា ភាពក្លាហាន និងឆន្ទៈដ៏មុតមាំរបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល។ ហើយនេះជាភស្តុតាងដ៏រស់រវើកនៃមាគ៌ាត្រឹមត្រូវ និងសមត្ថភាពដឹកនាំរបស់បក្សក្នុងការដឹកនាំបុព្វហេតុបដិវត្តន៍វៀតណាមឆ្ពោះទៅមុខ។ ពីការពិតជាក់ស្តែងនេះ សន្ទុះថ្មីមួយកំពុងកើនឡើងយ៉ាងខ្លាំងនៅទូទាំងសង្គម។ នេះគឺជាសន្ទុះនៃជំនឿដ៏រឹងមាំ នៃឆន្ទៈដ៏មោះមុត និងសកម្មភាពបដិវត្តន៍ដែលរីករាលដាលពីមជ្ឈិមដល់មូលដ្ឋាន។ ជាងពេលណាៗទាំងអស់ តម្រូវការសម្រាប់បក្សរបស់យើងគឺបន្តលើកកម្ពស់សមត្ថភាពដឹកនាំ និងកម្លាំងប្រយុទ្ធរបស់ខ្លួន លើកកម្ពស់ស្មារតីនៃការច្នៃប្រឌិត ភាពច្នៃប្រឌិត ហ៊ានគិត ហ៊ានធ្វើសកម្មភាព និងហ៊ានទទួលខុសត្រូវចំពោះកម្មាភិបាល និងសមាជិកបក្ស ពង្រឹងវិន័យ និងសណ្តាប់ធ្នាប់  ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងបក្ស និងប្រជាជន។

នៅក្នុងបរិយាកាសទូទៅនេះ កងទ័ពប្រជាជនវៀតណាមបន្តបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ខ្លួនជាពិសេស៖ គឺជាកម្លាំងនយោបាយ និងជាកម្លាំងប្រយុទ្ធដែលស្មោះត្រង់ និងគួរឱ្យទុកចិត្តដាច់ណាត់ចំពោះបក្ស រដ្ឋ និងប្រជាជន កសាងកងទ័ពបដិវត្តន៍ កងទ័ពរៀបរយ កងទ័ពចំណាន និងកងទ័ពទំនើប។ ក្រោមការដឹកនាំដាច់ខាត និងដោយផ្ទាល់លើគ្រប់ទិដ្ឋភាពរបស់បក្ស កងទ័ពត្រូវបន្តរក្សាចរិតវណ្ណៈកម្មកររបស់ខ្លួន បន្តគោលដៅ និងឧត្តមគតិរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន និងដើរតួនាទីស្នូលក្នុងការកសាងប្រព័ន្ធការពារជាតិដ៏រឹងមាំ បំពេញតម្រូវការកាន់តែខ្ពស់ឡើងនៃបុព្វហេតុក្នុងការកសាង និងការពារមាតុភូមិយ៉ាងរឹងមាំ។

ក្នុងឱកាសប្រារព្ធខួបលើកទី ៩៦ ទិវានៃការបង្កើតបក្ស ក្នុងបរិយាកាសនៃនិទាឃរដូវថ្មី និងស្មារតីថ្មី បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលកាន់តែមានមោទនភាពចំពោះប្រពៃណីដ៏រុងរឿងរបស់បក្ស និងកាន់តែមានទំនុកចិត្តលើមាគ៌ាដែលយើងបានជ្រើសរើស។ ដោយមានស្មារតីសាមគ្គីភាព ឯកភាព និងការប្តេជ្ញាចិត្តខ្ពស់បំផុតក្នុងការធ្វើសកម្មភាព យើងនឹងធ្វើការរួមគ្នាដើម្បីប្រែក្លាយសេចក្តីសម្រេចនៃមហាសន្និបាតលើកទី១៤ របស់បក្ស ទៅជាលទ្ធផលជាក់ស្តែងក្នុងការអនុវត្ត បន្តសរសេរប្រវត្តិសាស្ត្រដ៏រុងរឿងនៃបដិវត្តន៍វៀតណាម និងកសាងប្រទេសជាតិរបស់យើងឱ្យក្លាយជាប្រជាជាតិដ៏រីកចម្រើន រុងរឿង អរិយធម៌ និងសប្បាយរីករាយ៕

បកប្រែដោយ Minh Trung