សិក្ខាសាលាមានការចូលរួមពីអ្នកជំនាញល្បីឈ្មោះជិត ៥០ នាក់មកពីប្រទេស អង្គការអន្តរជាតិចំនួន២៣ និងអ្នកការទូតបរទេសនៅវៀតណាមជិត ១០០ នាក់...

សិក្ខាសាលាបានផ្តោតលើខ្លឹមសារសំខាន់ៗ រួមទាំងការរក្សា និងពង្រឹងស្តង់ដារនៃច្បាប់អន្តរជាតិ ការឆ្លើយតបទៅនឹងជម្លោះប្រពៃណី ក៏ដូចជាបញ្ហាប្រឈមថ្មីដែលកំពុងកើតមាន ស្របពេលឆ្នាំ ២០២៤ ជាខួបលើកទី ៣០ នៃការចូលជាធរមានរបស់អនុសញ្ញាស្តីពីច្បាប់សមុទ្រនៃអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ (UNCLOS 1982)។

leftcenterrightdel
ប្រតិភូអន្តរជាតិចូលរួមសិក្ខាសាលា (រូបថត៖ vnanet.vn)

ក្នុងសិក្ខាសាលា ប្រតិភូទាំងឡាយបានឯកភាពថា ទោះបីជាមានការខិតខំប្រឹងប្រែងជាច្រើនដើម្បីគ្រប់គ្រងជម្លោះក៏ដោយ ក៏សមុទ្រខាងកើតនៅតែជាចំណុចក្តៅជាមួយនឹងជម្លោះដែនដី និងភាពខុសគ្នាក្នុងការទាមទារដែនទឹកនៅសមុទ្រខាងកើត រួមជាមួយនឹងស្ថានភាពយោធាក្នុងតំបន់។ ប្រឈមមុខនឹងស្ថានភាពនោះ ភាគីទាំងអស់ត្រូវបន្តរក្សាសន្តិភាព និងរក្សាការផ្លាស់ប្តូរ និងកិច្ចសន្ទនា។ ការអនុលោមតាមគោលការណ៍ និងស្តង់ដារដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ គឺជាមូលដ្ឋានគ្រឹះដើម្បីធានាសន្តិភាព និងស្ថិរភាពអន្តរជាតិ ហើយក៏ជាក្របខ័ណ្ឌរួមសម្រាប់ប្រទេសនានាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី។ ការខួបលើកទី ៣០ នៃការចូលជាធរមានជាផ្លូវការនៃ UNCLOS 1982 គឺជាឱកាសមួយដើម្បីបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃ UNCLOS ដែលជាក្របខ័ណ្ឌច្បាប់ដែលគ្រប់គ្រងរាល់សកម្មភាពនៅលើសមុទ្រ និងមហាសមុទ្រ ហើយជាមូលដ្ឋានសម្រាប់សកម្មភាព និងកិច្ចសហប្រតិបត្តិការជាតិ តំបន់ និងពិភពលោកនៅលំហសមុទ្រ។

ការដែលវៀតណាមឈរឈ្មោះជាបេក្ខជនសម្រាប់មុខតំណែងជាចៅក្រមនៃតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ (ITLOS) សម្រាប់អាណត្តិ ២០២៦-២០៣៥ បញ្ជាក់ជាថ្មីអំពីការសន្យារបស់វៀតណាមសម្រាប់ការរួមចំណែកក្នុងសកម្មភាពរបស់ ITLOS  ក៏ដូចជាការប្តេជ្ញាចិត្តចំពោះ UNCLOS និយាយដោយឡែក និងការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិនិយាយរួម។

សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិលើកទី ១៦ ស្តីពីសមុទ្រខាងកើតបានប្រព្រឹត្តទៅនាថ្ងៃទី ២៣ និងទី២៤ ខែតុលា ដោយមានបទបង្ហាញរបស់ចៅក្រម Horinouchi Hidehisa មកពី ITLOS និងមន្ត្រីជាន់ខ្ពស់មកពីប្រទេសជាច្រើន ដូចជា អង់គ្លេស អូស្ត្រាលី កាណាដា ឥណ្ឌូនេស៊ី...៕

បកប្រែដោយ Thuy Anh