ភ្លាមៗបន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោកប្រធានរដ្ឋសភា Tran Thanh Man បានជួបពិភាក្សាការងារជាមួយលោក Tan Sri Dato' Johari Bin Abdul ប្រធានរដ្ឋសភាម៉ាឡេស៊ី។

នៅក្នុងកិច្ចពិភាក្សានេះ លោក Tran Thanh Man អះអាងថា វៀតណាមយកចិត្ដទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយម៉ាឡេស៊ីឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពជាក់ស្ដែង ឆ្ពោះទៅលើកកំពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឈានដល់កម្រិតថ្មីមួយ។ លោក Thanh Man បានសង្កត់ធ្ងន់ថា រដ្ឋសភាវៀតណាមត្រៀមខ្លួនបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក Tan Sri Dato' Johari Bin Abdul ប្រធានរដ្ឋសភាម៉ាឡេស៊ី

ដើម្បីពង្រឹងថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ លោក Tran Thanh Man បានស្នើម៉ាឡេស៊ី និងប្រធានរដ្ឋសភាម៉ាឡេស៊ី  បន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់ និងអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវយន្តការ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលមានស្រាប់ រួមចំណែកដល់ការពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។

អំពីបញ្ហាសមុទ្រខាងកើត លោក Tran Thanh Man បានវាយតំលៃខ្ពស់ចំពោះទស្សនៈ និងគោលនយោបាយរបស់ម៉ាឡេស៊ីក្នុងការដោះស្រាយបញ្ហាសមុទ្រខាងកើត ដោយចាត់ទុកថា ភាគីទាំងពីរគួរតែសម្របសម្រួលជាមួយបណ្តាប្រទេសអាស៊ានរក្សាគោលជំហររបស់អាស៊ានលើបញ្ហាសមុទ្រខាងកើត ជំរុញការអនុវត្តយ៉ាងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC); ចរចាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ផងដែរ។

ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាម៉ាឡេស៊ី លោកប្រធានរដ្ឋសភា Tran Thanh Man បានស្នើភាគីទាំងពីរសិក្សាស្រាវជ្រាវ និងជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភា និងព្រឹទ្ធសភាម៉ាឡេស៊ី ធ្វើជាមូលដ្ឋានសម្រាប់ភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ... ទន្ទឹមនឹងនោះ ភាគីទាំងពីរបង្កើនការផ្លាស់ប្ដូរគណប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់  និងរវាងសមាជិកសភានៃប្រទេសទាំងពីរ ក្រុមសមាជិកសភាទាំងពីរដើម្បីផ្លាស់ប្តូរបទពិសោធន៍ជំនាញក្នុងវិស័យនីតិប្បញ្ញត្តិ ត្រួតពិនិត្យ និងការសម្រេចចិត្តលើរាល់បញ្ហាសំខាន់ៗរបស់ប្រទេសនីមួយៗ។

នៅក្នុងកិច្ចពិភាក្សានេះ លោកប្រធានរដ្ឋសភាម៉ាឡេស៊ី បានអះអាងថា ម៉ាឡេស៊ី និងវៀតណាម កំពុងជាផ្នែកសំខាន់មួយរបស់អាស៊ាន ហើយសង្កត់ធ្ងន់ថា ប្រទេសទាំងពីរកំពុងខិតខំរួមដំណើរជាមួយគ្នាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ចែករំលែកសមិទ្ធិផលក្នុងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងថាមពល ...

នាយប់ថ្ងៃដដែល លោក Tran Thanh Man បានអញ្ជើញជាអធិបតីក្នុងពិធីលាងសាយភោជន៍ជូនលោកប្រធានរដ្ឋសភាម៉ាឡេស៊ី Tan Sri Dato' Johari Bin Abdul និងលោកជំទាវ ព្រមទាំងគណៈប្រតិភូរដ្ឋសភាម៉ាឡេស៊ី៕

បកប្រែដោយ Pham Diep