លោក Thomas Gass ឯកអគ្គរដ្ឋទូតស្វីស៖ ការបោះឆ្នោតនៅវៀតណាម ដើម្បីផលប្រយោជន៍របស់ប្រជាជន
កប.អនឡាញ - ក្នុងឱកាសនៃការបោះឆ្នោតសមាជិករដ្ឋសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិឆ្នាំ ២០២៦-២០៣១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមីនា ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាម លោក Thomas Gass ឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់ថា នេះជាពេលវេលាដ៏សំខាន់សម្រាប់វៀតណាម។
យោងតាមលោកឯកអគ្គរដ្ឋទូត ការបោះឆ្នោតនេះមិនត្រឹមតែជាការអនុវត្តរដ្ឋធម្មនុញ្ញប៉ុណ្ណោះទេ ប៉ុន្តែក៏មានគោលបំណងធានាថាគោលនយោបាយដែលបានអនុម័តនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាននឹងផ្តោតលើប្រជាជនផងដែរ។
    |
 |
|
លោក Thomas Gass ឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅវៀតណាម ឆ្លើយសំណួរពីអ្នកយកព័ត៌មាន (រូបថត៖ vnanet.vn) |
លោកឯកអគ្គរដ្ឋទូតជឿជាក់ថា ការដែលប្រជាពលរដ្ឋដែលទទួលបានព័ត៌មានច្បាស់លាស់ ទាន់ពេលវេលា និងងាយយល់អំពីដំណើរការសម្រេចគោលដៅទាំងនេះ គឺមានសារៈសំខាន់ណាស់ក្នុងការកៀរគរការគាំទ្រពីប្រជាជន និងធានាថាកិច្ចខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍប្រទេសជាតិនឹងធ្វើឲ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាជន។
លោកឯកអគ្គរដ្ឋទូតបានកត់សម្គាល់ថា ទោះបីជាមានភាពខុសគ្នាក្នុងប្រព័ន្ធគោលនយោបាយនៃប្រទេសទាំងពីក៏ដោយ ក៏ចំណុចរួមមួយគឺ ការចូលរួម និងការជឿទុកចិត្តរបស់ប្រជាជនដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍន៍ដ៏ជោគជ័យ៕
បកប្រែដោយ Thanh Cong