គណៈប្រតិភូវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ លេខារងគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។ ពិធីទទួលបដិសណ្ឋារកិច្ចបានធ្វើឡើងយ៉ាងឱឡារិកក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ Chansamone Chanyalath សមាជិកការិយាល័យនយោបាយនៃបក្សប្រជាជនបដិវត្តន៍ឡាវ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ។

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកនាយឧត្តមសេនីយ៍ Chansamone Chanyalath បានធ្វើពិធីគោរព និងលាបថ្នាំលើបង្គោលព្រំដែន ដាំដើមឈើមិត្តភាព ទស្សនាការយាមល្បាតតាមផ្លូវគោករបស់កងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកនាយឧត្តមសេនីយ៍ Chansamone Chanyalath គោរពបង្គោល​ព្រំដែន

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Chansamone Chanyalath លាប​ពណ៌​លើបង្គោល​ព្រំដែន

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang​ លាប​ពណ៌​លើបង្គោល​ព្រំដែន

leftcenterrightdel
ប្រតិភូទាំង​ឡាយ​គោរព​បង្គោល​ព្រំដែន

leftcenterrightdel
 

leftcenterrightdel
រដ្ឋមន្ត្រីទាំង​ពីរ​ដាំដើមឈើមិត្តភាព

leftcenterrightdel
រដ្ឋមន្ត្រីទាំង​ពីរទស្សនការ​យាម​ល្បាត​រួម​

leftcenterrightdel
កម្លាំង​យាម​ល្បាត

leftcenterrightdel
លោក​នាយឧត្តមសេនីយ៍ Phan Van Giang លើកទឹក​ចិត្ត​កម្លាំង​​យាម​ល្បាត​

leftcenterrightdel
រដ្ឋ​មន្ត្រី​ទាំង​ពីរ​ប្រគល់​អំណោយ​ជូន​កម្លាំង​យាម​ល្បាត

វៀតណាមនិងឡាវមានព្រំដែនប្រវែងជាង ២៣០០ គីឡូម៉ែត្រ ដែលជាប់គ្នារវាងខេត្តចំនួន១០ របស់វៀតណាម និងខេត្តចំនួន ១០ របស់ឡាវ។ តំបន់ព្រំដែនវៀតណាម-ឡាវ ត្រូវបានប្រទេសទាំងពីរកំណត់ថា ជាតំបន់មួយក្នុងចំណោមតំបន់ដែលមានទីតាំងយុទ្ធសាស្ត្រយ៉ាងសំខាន់លើវិស័យការពារជាតិ សន្តិសុខ និងសេដ្ឋកិច្ចសង្គម។

បន្ទាប់មក គណៈប្រតិភូនៃប្រទេសទាំងពីរវៀតណាម និងឡាវ បានទៅទស្សនា និងប្រគល់អំណោយដល់សាលាបឋមសិក្សា - អនុវិទ្យាល័យ Pahang។

leftcenterrightdel
រដ្ឋមន្ត្រីទាំងពីររូបបានថតរូបជាមួយសិស្សសាលាបឋមសិក្សា-អនុវិទ្យាល័យ​ Pahang 

ថ្លែងមតិនៅទីនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសម្តែងនូវអារម្មណ៍រំភើបនៅពេលទទួលបានផ្កាស្រស់ និងក្រមាក្រហមពីសិស្សានុសិស្សជាទីស្រឡាញ់។ ហើយរីករាយដែលឃើញថាសិស្សមានសុខភាពល្អ សប្បាយរីករាយ ហើយបានរៀន និងធំដឹងក្តី នៅក្នុងបរិយាកាសដែលពោរពេញទៅដោយក្តីស្រលាញ់ និងការយកចិត្តទុកដាក់។ លោកនាយឧត្តមសេនីយ៍ Phan Van Giang ជឿជាក់ថា ទោះជាក្នុងកាលៈទេសៈណាក៏ដោយ ក៏លោកគ្រូ អ្នកគ្រូនឹងខិតខំប្រឹងប្រែង យកចិតទុកដាក់ជួយបង្រៀនសិស្សនៅសាលាមួយនៃតំបន់ព្រំដែនដ៏កក់ក្តៅ និងពោរពេញទៅដោយមោនសញ្ចេតនា Pahang។

បន្ទាប់ពីទស្សនាសាលាបឋមសិក្សា និងអនុវិទ្យាល័យ Pahang គណៈប្រតិភូវៀតណាម និងឡាវបានចូលរួមពិធីបើកការដ្ឋានសាងសង់បន្ទាយកងអនុសេនាធំការពារព្រំដែនលេខ ២១៤ (កងទ័ពប្រជាជនឡាវ) ដែលជាអំណោយរបស់កងទ័ពប្រជាជនវៀតណាម។

leftcenterrightdel
ប្រតិភូនៃប្រទេសទាំងពីរបានចុចប៊ូតុងដើម្បីចាប់ផ្តើមការសាងសង់

ការសាងសង់បន្ទាយកងអនុសេនាធំព្រំដែនលេខ ២១៤ (កងទ័ពប្រជាជនឡាវ) គឺជាគម្រោងគំរូមួយដែលក្រសួងការពារជាតិនៃប្រទេសទាំងពីរបាន និងកំពុងសហការអនុវត្តនាពេលថ្មីៗនេះ ដែលជាការបង្ហាញយ៉ាងរស់រវើកនៃស្ថានភាពសាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ។

នៅទីនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកនាយឧត្តមសេនីយ៍ Chansamone Chanyalath បានផ្តល់អំណោយលើកទឹកចិត្តដល់កម្លាំងសាងសង់៕

បកប្រែដោយ Duy Hoan