* លោក Kim Jong Un ប្រធានកិច្ចការរដ្ឋរបស់កូរ៉េខាងជើង  បានសម្តែងថា ការដែលលោក Luong Cuong ទទួលមុខតំណែងជាប្រធានរដ្ឋវៀតណាម បានបង្ហាញពីការជឿទុកចិត្ត និងការរំពឹងទុករបស់បក្សកុម្មុយនិស្ត និងប្រជាជនវៀតណាម។ លោកជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ វៀតណាមនិងកូរ៉េខាងជើងនឹងត្រូវបានពង្រឹងនិងពង្រីក ដើម្បីបុព្វហេតុសង្គមនិយម និងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

* លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង បានសម្តែងការជឿជាក់ថា ក្រោមការដឹកនាំរបស់លោកប្រធានរដ្ឋ Luong Cuong វៀតណាមនឹងបន្តអភិវឌ្ឍ និងលើកកំពស់កិត្យានុភាពរបស់ខ្លួនលើឆាកអន្តរជាតិ លោក Yoon Suk Yeol​​ អះអាងថានឹងបន្តផ្លាស់ប្តូរ និងសហការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូង ឈានដល់កម្រិតថ្មីមួយ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

leftcenterrightdel
លោក Luong Cuong ស្បថចូលកាន់តំណែងជាប្រធានរដ្ឋវៀតណាម

* លោក Ishiba Shigeru នាយករដ្ឋមន្ត្រីជប៉ុន  បានសង្កត់ធ្ងន់ថា វៀតណាមជាមិត្តដ៏យូរអង្វែងរបស់ជប៉ុន មានទំនាក់ទំនងមិត្តភាពល្អ និងប្រវត្តិសាស្ត្រយូរអង្វែង; លោក Ishiba Shigeru បានអះអាងថា ប្រទេសទាំងពីរបានក្លាយជាដៃគូដែលមិនអាចខ្វះបានរបស់គ្នាទៅវិញទៅមកលើគ្រប់វិស័យ។

* លោកនាយករដ្ឋមន្ត្រី Ishiba បានសម្តែងនូវបំណងចង់ធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម ហើយមានបំណងចង់ជួបជាមួយលោកប្រធានរដ្ឋ Luong Cuong នាពេលឆាប់ៗនេះ។

* លោក Ukhnaagiin Khurelsukh ប្រធានាធិបតីម៉ុងហ្គោលី  បានសម្តែងការជឿជាក់ថា ក្រោមការដឹកនាំរបស់លោកប្រធានរដ្ឋ Luong Cuong ប្រជាជនវៀតណាមនឹងបន្តសរសេរទំព័រប្រវត្តិសាស្ត្រដ៏រុងរឿង និងសម្រេចបានសមិទ្ធិផលក្នុងការអភិវឌ្ឍនៅតំបន់ និងលើពិភពលោក។ ព្រមទាំងអះអាងថានឹងសហការយ៉ាងជិតស្និទ្ធជាមួយលោកប្រធានរដ្ឋ Luong Cuong ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយម៉ុងហ្គោលី-វៀតណាមអភិវឌ្ឍន៍ទៅកាន់ដំណាក់កាលថ្មី ស្របតាមផលប្រយោជន៍របស់ប្រជាជនម៉ុងហ្គោលី និងវៀតណាម។

* តាងនាមរដ្ឋាភិបាលវេណេស៊ុយអេឡា លោក Nicolas Maduro Moros ប្រធានាធិបតីនៃសាធារណរដ្ឋបូលីវ៉ារីនៃវ៉េណេស៊ុយអេឡា បានអបអរសាទរជូនចំពោះលោកប្រធានរដ្ឋ Luong Cuong; ព្រមទាំងអះអាងថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងបន្តខិតខំប្រឹងប្រែងពង្រឹងនិងពង្រីកទំនាក់ទំនងវេណេស៊ុយអេឡា-វៀតណាមដូចតាមដំបូន្នានរបស់លោកប្រធានហូជីមិញ។

* លោក Alexander Lukashenko ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស បានផ្ញើសារអបអរសាទរជូនចំពោះលោកប្រធានរដ្ឋ Luong Cuong។

* លោក Daniel Ortega Saavedra ប្រធានាធិបតីនៃសាធារណរដ្ឋនីការ៉ាហ្គា និងលោក Rosario Murillo អនុប្រធានាធិបតីនៃសាធារណរដ្ឋនីការ៉ាហ្គា  បានផ្ញើសារអបអរសាទរជូនចំពោះលោកប្រធានរដ្ឋ Luong Cuong។

* ព្រះមហាក្សត្រស៊ុយអែត Carl XVI Gustaf បានផ្ញើសារអបអរសាទរជូនចំពោះលោកប្រធានរដ្ឋ Luong Cuong៕

បកប្រែដោយ Pham Diep