ថ្នាក់ដឹកនាំទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ច-សង្គម របស់ប្រទេសនីមួយៗ ព្រមទាំងសម្តែងនូវសេចក្តីរីករាយដែលបានឃើញនូវការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពរវាងក្រសួង ស្ថាប័ន និងមូលដ្ឋាននានានៃប្រទេសទាំងពីរ ដើម្បីអនុវត្តលទ្ធផលនៃកិច្ចប្រជុំរវាងការិយាល័យនយោបាយនៃប្រទេសទាំងពីរ វៀតណាម-ឡាវ (ខែកញ្ញា ឆ្នាំ ២០២៤) ក៏ដូចជាកិច្ចព្រមព្រៀង និងកិច្ចសន្យាសហប្រតិបត្តិការដែលបានឯកភាពដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោក Thongloun Sisoulith អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ (រូបថត៖ baochinhphu.vn)

ស្តីពីទិសដៅសហប្រតិបត្តិការនាពេលខាងមុខ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា នឹងដឹកនាំស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ជំរុញការអនុវត្តគម្រោងធំៗ ស្តីពីការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរ វៀតណាម-ឡាវ ក៏ដូចជាតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងបីវៀតណាម-ឡាវ-កម្ពុជា នាពេលឆាប់ៗ; ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខជាតិ ការពារជាតិ សេដ្ឋកិច្ច និងពាណិជ្ជកម្ម។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសវនាការជាមួយលោក Thongloun Sisoulith អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ (រូបថត៖ baochinhphu.vn)

ថ្នាក់ដឹកនាំទាំងពីរបានអះអាងជាថ្មីម្តងទៀតថានឹងបន្តពង្រឹងចំណងសាមគ្គីភាព និងភាពជិតស្និទ្ធ វៀតណាម-ឡាវ-កម្ពុជា ព្រមទាំងឯកភាពសហប្រតិបត្តិការយ៉ាងជិតស្និទ្ធថែមទៀត ដើម្បីរីកសាយភាយចំណងសាមគ្គីភាពរវាងប្រជាជាតិទាំងបី បក្សទាំងបី និងប្រទេសទាំងបី។ ថ្នាក់ដឹកនាំទាំងពីរបានអះអាងថា ជានិច្ចកាលវាយតម្លៃខ្ពស់ និងផ្តល់អាទិភាពខ្ពស់បំផុតចំពោះទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម-ឡាវ ដោយចាត់ទុកនេះជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន ដែលជាអាទិភាពឈានមុខគេ និងជាកត្តាសំខាន់សម្រាប់បុព្វហេតុបដិវត្តន៍នៃប្រទេសទាំងពីរ ត្រូវតែរក្សា និងសន្សល់ទុកដល់ជំនាន់ក្រោយ៕

បកប្រែដោយ Huyen Trang