នៅក្នុងជំនួប លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានផ្ញើលិខិតអបអរសាទរពីថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាមជូនលោកប្រធានាធិបតី Prabowo Subianto។ លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan ជឿជាក់ថា ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Prabowo Subianto ឥណ្ឌូនេស៊ីនឹងសម្រេចបានជោគជ័យនូវគោលដៅរបស់ខ្លួនក្នុងការក្លាយជាប្រទេសអភិវឌ្ឍក្នុងឱកាសរំលឹកខួបលើកទី ១០០ នៃការបង្កើតនៅឆ្នាំ ២០៤៥ ជាមួយនឹងឋានៈ និងកិត្យានុភាពកាន់តែខ្ពស់នៅក្នុងតំបន់ និងនៅលើពិភពលោក។

leftcenterrightdel
លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan និងលោក Prabowo Subianto ប្រធានាធិបតីឥណ្ឌូនេស៊ីនៅក្នុងជំនួប (រូបថត៖ vnanet.vn)

លោកប្រធានាធិបតី Prabowo Subianto បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាម។ លោកបានអះអាងថា វៀតណាមគឺជាដៃគូដ៏សំខាន់របស់ឥណ្ឌូនេស៊ីក្នុងតំបន់ ហើយប្រទេសទាំងពីរនៅតែមានសក្តានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។

leftcenterrightdel
លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan និងលោក Prabowo Subianto ប្រធានាធិបតីឥណ្ឌូនេស៊ីនៅក្នុងជំនួប (រូបថត៖ vnanet.vn)

ភាគីទាំងពីរបានឯកភាពបន្តការសម្របសម្រួលដើម្បីជំរុញការផ្លាស់ប្តូរ និងជំនួបនៅថ្នាក់ជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ លើគ្រប់បណ្តាញរបស់បក្ស និងរដ្ឋ ការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន និងការតភ្ជាប់រវាងមូលដ្ឋាននានា; ភាគីទាំងពីរខិតខំជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៨ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ; លើកទឹកចិត្តឱ្យធុរកិច្ចនៃប្រទេសទាំងពីរវិនិយោគក្នុងទីផ្សាររបស់គ្នាទៅវិញទៅមក ជាពិសេសក្នុងវិស័យថ្មីៗដូចជា ឧស្សាហកម្មហាឡាល់ សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀត ដូចជាការពារជាតិ សន្តិសុខ និងទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកា និងអង្គការនានាក្នុងតំបន់ និងអន្តរជាតិ ជាពិសេសការរក្សាសាមគ្គីភាព និងតួនាទីជាមជ្ឈភាពរបស់អាស៊ានក្នុងបញ្ហាតំបន់ រួមទាំងបញ្ហាសមុទ្រខាងកើត; ជំរុញការចរចាអំពីក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយជាក់ស្តែង និងមានប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២៕

បកប្រែដោយ Huyen Trang