ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងឥណ្ឌូនេស៊ី បន្តអភិវឌ្ឍយ៉ាងខ្លាំងក្លាក្នុងរយៈពេលកន្លងមកនេះ។

ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន លោក Ta Van Thong ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំឥណ្ឌូនេស៊ី បានឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគី វៀតណាម-ឥណ្ឌូនេស៊ី នៅឆ្នាំ ២០២៣ សម្រេចបាន ១៤ ពាន់លានដុល្លារអាមេរិក។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរសន្យាពង្រឹងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ចថ្មី ថាមពល និងបញ្ហាមួយចំនួនដូចជា ការធ្វើបរិវត្តកម្មឌីជីថល និងសេដ្ឋកិច្ចឌីជីថល។

leftcenterrightdel
លោក Ta Van Thong  ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំឥណ្ឌូនេស៊ី (រូបថត៖ vov.vn)

យោងតាមលោកឯកអគ្គរដ្ឋទូត Ta Van Thong ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ រក្សាជំនួប និងការផ្លាស់ប្តូរជាប្រចាំ ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងភាពជឿជាក់រវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។ ដំណើរទស្សកិច្ចការងាររបស់លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan លើកនេះ បង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងទំនាក់ទំនងល្អ និងភាពជឿជាក់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

លោកឯកអគ្គរដ្ឋទូត Ta Van Thong បានបញ្ជាក់ថា “នេះគឺជាពេលវេលាដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពេលវេលាសម្រាប់ភាគីទាំងពីរធ្វើការបូកសរុបសមិទ្ធិផលក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេល ៧០ ឆ្នាំកន្លងមក និងលើកឡើងទិសដៅថ្មីនៃកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឆ្ពោះទៅរកការតម្លើងទំនាក់ទំនងទ្វេភាគីជាភាពជាដៃគូយុទ្ធសាស្ត្រនាពេលខាងមុខ។ ដូច្នេះ ដំណើរទស្សនកិច្ចចូលរួមពិធីចូលកាន់តំណែងប្រធានាធិបតីឥណ្ឌូនេស៊ី របស់លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan លើកនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្តអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ និងលើកកំពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ”។

ក្នុងឱកាសនេះ ភាគីទាំងពីរគ្រោងនឹងពិភាក្សាអំពីសកម្មភាពរំលឹកខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៥៥ /ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥)៕

បកប្រែដោយ Thanh Cong