សន្និបាតនេះត្រូវបានរៀបចំឡើងជាទម្រង់ផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ។ លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅសាលប្រជុំ Dien Hong វិមានរដ្ឋសភា។

leftcenterrightdel
លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam ថ្លែងក្នុងសន្និបាត (រូបថត៖ vnanet.vn)

នៅឯសន្និបាត ប្រតិភូទាំងឡាយបានស្តាប់ប្រធានបទចំនួន៣ រួមមាន៖ “ខ្លឹមសារសំខាន់ៗ ចំណុចថ្មីក្នុងសេចក្តីព្រាងរបាយការណ៍នយោបាយនៅមហាសន្និបាតបក្សលើកទី១៤ និងសេចក្តីព្រាងរបាយការណ៍បូកសរុបអំពីបញ្ហាមួយចំនួននៃទ្រឹស្តី និងការអនុវត្តជាក់ស្តែងស្តីពីការផ្លាស់ថ្មី តាមទិសដៅសង្គមនិយម” ក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនៅវៀតណាម”; “ខ្លឹមសារសំខាន់ៗ និងចំណុចថ្មីក្នុងសេចក្តីព្រាងរបាយការណ៍វាយតម្លៃរយៈពេល ៥ ឆ្នាំនៃការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ១០ ឆ្នាំ ២០២១ - ២០៣០; ទិសដៅនិងភារកិច្ចសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ ២០២៦ - ២០៣០ និងស្ថានភាពសេដ្ឋកិច្ចសង្គម ថវិការដ្ឋឆ្នាំ ២០២៤ និងផែនការឆ្នាំ ២០២៥; ផែនការហិរញ្ញវត្ថុ - ថវិការដ្ឋសម្រាប់រយៈពេល ៣ ឆ្នាំ ២០២៥ - ២០២៧; គោលការណ៍វិនិយោគលើផ្លូវដែកល្បឿនលឿនខាងជើង-ខាងត្បូង។ គោលការណ៍បង្កើតទីក្រុង Hue ក្រោមឱវាទមជ្ឈិម”; “ខ្លឹមសារសំខាន់ៗ និងចំណុចថ្មីក្នុងសេចក្តីព្រាងរបាយការណ៍បូកសរុបការងារកសាងបក្ស និងការអនុវត្តលក្ខន្ដិកៈបក្សនៃមហាសន្និបាតលើកទី១៣…។ ខ្លឹមសារមួយចំនួនស្តីពីវិសោធនកម្ម​បទប្បញ្ញត្តិនៃការបោះឆ្នោតក្នុងបក្ស…។

ថ្លែងក្នុងអង្គសន្និបាតនេះ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam បានស្នើឲ្យគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ កម្មាភិបាល បក្ខជន បន្ដជ្រួតជ្រាប និងផ្សព្វផ្សាយឱ្យបានទូលំទូលាយថែមទៀតនូវសេចក្តីសម្រេចចិត្តនៃសន្និបាតលើកទី ១០ នៃគណៈកម្មាធិការមជ្ឈិមបក្សនៅគ្រប់លំដាប់ថ្នាក់ បក្សទាំងមូល និងប្រព័ន្ធនយោបាយ; ផ្តោតលើការបំភ្លឺ និងស៊ីជម្រៅ ដើម្បីឲ្យកម្មាភិបាល បក្ខជន និងប្រជាជនយល់ច្បាស់អំពីទស្សនៈណែនាំនៃសេចក្តីសម្រេចចិត្តនៃសន្នបាត បង្កើតការឯកភាពខ្ពស់ក្នុងបក្ស និងសង្គម។

leftcenterrightdel
ទិដ្ឋភាពទូទៅនៃសន្និបាត (រូបថត៖ vnanet.vn)

ទាក់ទិននឹងការត្រៀមរៀបចំសេចក្តីព្រាងឯកសារនៃមហាសន្និបាតបក្សលើកទី ១៤ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam បានសង្កត់ធ្ងន់ថា ឯកសារនានាដែលដាក់ជូនមហាសន្និបាតបក្សលើកទី ១៤ ត្រូវតែប្រមូលផ្តុំកម្រិតទ្រឹស្តី និងកម្រិតបញ្ញារបស់បក្សទាំងមូល ដោយឆ្លុះបញ្ចាំងពីក្រឹត្យក្រមសត្យានុម័ត និន្នាការថ្មីនៃយុគសម័យ និងស្ថានភាពជាក់ស្ដែងរបស់ប្រទេសជាតិ; ឆ្លុះបញ្ចាំងពីដំណើរនៃការទទួលមរតក និងគុណតម្លៃនៃអតីតកាល បច្ចុប្បន្ន និងអនាគត ហើយត្រូវប្រកាន់ខ្ជាប់នូវស្មារតីស្នូល ០៣ យ៉ាង៖ ទី១ សេចក្ដីប្រាថ្នាឈានទៅមុខរបស់ប្រជាជាតិវៀតណាម រួមចំណែកដល់វឌ្ឍនភាពទូទៅនៃបដិវត្តន៍ពិភពលោក; ទីពីរ មហាសន្និបាតបក្សលើកទី ១៤ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ ដែលជាមហាសន្និបាតជំរុញយ៉ាងទូលំទូលាយនូវដំណើរការត្រៀមរៀបចំ ដើម្បីនាំប្រជាជាតិវៀតណាមចូលទៅក្នុងយុគសម័យថ្មីនៃការអភិវឌ្ឍន៍ឈានទៅមុខលើគ្រប់វិស័យ។ ទី៣ ស្មារតីឈានមុខ អភិវឌ្ឍយ៉ាងឆាប់រហ័សនិងនិរន្តរភាព៕

បកប្រែដោយ Pham Diep