អញ្ជើញចូលរួមក្នុងពិធីនេះ មានលោកស្រី Sireh Jabang ប្រធានស្តីទីស្ថានបេសកកម្ម Bentiu - មេបញ្ជាការអនុតំបន់ Unity ស្ថានបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅប្រទេសស៊ូដង់ខាងត្បូង តំណាងនាយទាហាននារីរបស់អង្គភាពនៃបណ្ដាប្រទេសដែលឈរជើងនៅមូលដ្ឋាន (ប្រទេសថៃ កម្ពុជា ម៉ុងហ្គោលី ហ្គាណា ប៉ាគីស្ថាន...)។ លោកស្រី Sireh Jabang បានអបអរសាទរចំពោះយោធិននារីវៀតណាម ដោយថ្លែងអំណរគុណ និងបញ្ជាក់ពីការរួមចំណែក ក៏ដូចជាតួនាទីសំខាន់ៗរបស់យោធិននារីក្នុងស្ថានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ពិធីនេះមិនត្រឹមតែជាឱកាសលើកតម្កើងយោធិននារីមួកខៀវប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់យោធិននារីវៀតណាមផ្លាស់ប្តូរ ចែករំលែក និងតភ្ជាប់ជាមួយយោធិននារីមកពីអង្គភាពមិត្ត ដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព ឧទ្ទេសនាមអំពីទឹកដីនិងវប្បធម៌វៀតណាមដល់មិត្តអន្តរជាតិទៀតផង៕

leftcenterrightdel
លោកស្រី Sireh Jabang ថតរូបជាមួយថ្នាក់ដឹកនាំកងពេទ្យ និងយោធិននារីវៀតណាម
leftcenterrightdel
លោកស្រី Sireh Jabang និងយោធិននារីវៀតណាម
leftcenterrightdel
យោធិននារីមកពីអង្គភាពនានាដែលចូលរួមក្នុងពិធីទទួលទានម្ហូបអាហារវៀតណាម
leftcenterrightdel
 
leftcenterrightdel
យោធិននារីនៅកងពេទ្យកម្រិត២ លេខ៦ ក្នុងសំលៀកបំពាក់អាវផាយប្រពៃណី

បកប្រែដោយ Thuy Anh