នៅឯសន្និសីទនេះ លោកឧត្តមសេនីយ៍ឯក Phung Si Tan អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមបានផ្ដល់ព័ត៌មានទូទៅអំពីស្ថានភាពពិភពលោក និងតំបន់ដែលទាក់ទងនឹងការងារយោធា ការពារជាតិ និងការគោរពវិន័យនិងច្បាប់ក្នុងកងទ័ពនាពេលកន្លងមក។ នាយកដ្ឋាននីតិកម្ម ក្រសួងការពារប្រទេស រាយការណ៍សង្ខេបកម្មវិធីនៃសម័យប្រជុំលើកទី៨ និងគម្រោងច្បាប់ដែលបានរដ្ឋសភាពិនិត្យពិចារណា ផ្តល់យោបល់ ឬអនុម័តក្នុងសម័យប្រជុំ។ លទ្ធផលនិងការអនុវត្តគម្រោងច្បាប់ដែលព្រាងដោយក្រសួងការពារប្រទេស  ហើយគ្រោងនឹងដាក់ជូនរដ្ឋសភាពិនិត្យពិចារណា ផ្តល់យោបល់និងអនុម័តនៅឆ្នាំ២០២៤។ គម្រោងច្បាប់របស់ក្រសួងការពារប្រទេសគ្រោងនឹងដាក់ជូនរដ្ឋសភាពិនិត្យពិចារណាដើម្បីអនុម័តសេចក្តីព្រាងឆ្នាំ២០២៥។ គម្រោងច្បាប់ដែលទាក់ទងនឹងយោធា ការការពារជាតិ …។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ថ្លែងសុន្ទរកថាដឹកនាំសន្និសីទ

ថ្លែងសុន្ទរកថាដឹកនាំសន្និសីទ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់លើខ្លឹមសារសំខាន់ៗមួយចំនួននៅក្នុងសម័យប្រជុំ និងស្នើឱ្យសមាជិករដ្ឋសភាដែលកំពុងបំពេញការងារក្នុងកងទ័ពលើកកម្ពស់ស្មារតីទទួលខុសត្រូវ សិក្សាឱ្យបានហ្មត់ចត់នូវខ្លឹមសារនៃគម្រោងច្បាប់ និងសេចក្តីព្រាងនៃសេចក្ដីសម្រេចចិត្ដដាក់ជូនរដ្ឋសភាក្នុងសម័យប្រជុំលើកនេះ; ផ្ដល់យោបល់មានគុណភាពដល់​គម្រោងច្បាប់ និងសេចក្តីសម្រេចចិត្ដរបស់រដ្ឋសភា។

លោករដ្ឋមន្ត្រី Phan Van Giang បានលើកឡើងថា សមាជិករដ្ឋសភាដែលកំពុងបំពេញការងារក្នុងកងទ័ពនៅពេលចូលរួមសម័យប្រជុំត្រូវជាគំរូល្អ គោរពយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិរបស់រដ្ឋសភា និងធានាការសម្ងាត់យោធា លើកកម្ពស់ការទទួលខុសត្រូវខ្ពស់បំផុត រួមចំណែកដល់ភាពជោគជ័យនៃសម័យប្រជុំ៕

បកប្រែដោយ Pham Diep