ពិធីទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋលោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋវៀតណាម ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនាថ្ងៃទី ១៩ ខែតុលា នៅអាកាសយានដ្ឋាន Soekarno Hatta ទីក្រុង Jakarta ប្រទេសឥណ្ឌូណេស៊ី។

នាថ្ងៃទី ២០ តុលា លោកស្រី Vo Thi Anh Xuan បានចូលរួមពិធីចូលកាន់តំណែងជាប្រធានាធិបតីឥណ្ឌូនេស៊ីដែលប្រព្រឹត្តទៅនៅអគារសភាឥណ្ឌូនេស៊ី ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងប្រទេសជិត ៣០ រូប។

leftcenterrightdel
លោកស្រី Vo Thi Anh Xuan ចុះហត្ថលេខាលើសៀវភៅភ្ញៀវកិត្តិយសក្នុងពិធីចូលកាន់តំណែងជាប្រធានាធិបតីឥណ្ឌូនេស៊ី (រូបថត៖ vnanet.vn)

ក្នុងឱកាសនេះ លោកស្រី Vo Thi Anh Xuan មានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនៃប្រទេសជាច្រើនដែលចូលរួមពិធីចូលកាន់តំណែងជាប្រធានាធិបតីឥណ្ឌូនេស៊ី ដូចជាព្រះចៅស៊ុលតង់នៃប្រ៊ុយណេ Haji Hassanal Bolkiah លោក Ferdinand Romualdez Marcos ប្រធានាធិបតីហ្វីលីពីន លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Han Duck Soo នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោកស្រី Pany Yathotou អនុប្រធានរដ្ឋឡាវ។ល។

ក្នុងជំនួបជាមួយលោកស្រី Vo Thi Anh Xuan ថ្នាក់ដឹកនាំនៃប្រទេសទាំងឡាយបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងល្អជាមួយ​វៀត​ណាម និងសម្តែងនូវបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន...

សូមរំលឹកថា នាល្ងាចថ្ងៃទី ១៩ ខែតុលា លោកស្រី Vo Thi Anh Xuan បានជួបសំណេះសំណាលជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាម លេខាធិការដ្ឋានអាស៊ាន ស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអាស៊ាននិងតំណាងសហគមន៍​ជន​វៀត​ណាម និងធុរកិច្ចវៀតណាមនៅឥណ្ឌូនេស៊ី៕

បកប្រែដោយ Thuy Anh